adverise with khmeread 1

​វីដេអូ​ពាណិជ្ជកម្ម​ប្លែក​នេះ​កំពុង​ល្បី​លើ​អន​ឡាញ តើ​មាន​អ្វី​ពិសេស​?

    ​ការផ្សព្វផ្សាយ​ផលិតផល​សាប៊ូ​បោក​សម្លៀកបំពាក់​មួយ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​សម្បើម​ពី​មជ្ឈដ្ឋាន​នៅលើ​សកលលោក សម្រាប់​ហេតុផល​ខុសឆ្គង​មួយ ជាមួយ​អ្នក​អត្ថាធិប្បាយ​ប៉ុស្តិ៍​ទូរទស្សន៍​មួយរូប​បាន​បរិយាយ​វា​ថា ជា​វីដេអូ "​ប្រកាន់​ជាតិ​សាសន៍​គួរឱ្យ​ចាប់អារម្មណ៍​"​។​

​    ​ពាណិជ្ជកម្ម​របស់​ផលិត​ម៉ាក Qiaobi បានចាប់ផ្តើម​ជាមួយនឹង​នារី​ម្នា​ក់បាន​ដំណើរការ​ម៉ាស៊ីន​បោកគក់​របស់​នាង​។ ហើយ​បុរស​ស្បែក​ខ្មៅ​ម្នាក់​បានបង្ហាញ​ខ្លួន​ជាមួយនឹង​ខោអាវ​កខ្វក់​ដែល​បន្ទាប់មក​បាន​ហួច និង​ធ្មេចភ្នែក​ដាក់​នារី​ម្នាក់​នោះ​។​

​    ​នាង​បាន​ហៅ​គាត់​ឱ្យ​ចូលមក​ជិត បន្ទាប់មក​បាន​រុញ​គាត់​ញាត់​ចូល​មា​ស៊ីន ហើយ​គាត់​បាន​ងើប​មកវិញ ដោយ​ធ្វើឱ្យ​នារី​ម្នាក់​នោះ​រំភើបចិត្ត​ខណៈដែល​ប្រទះឃើញ​បុរស​នោះ​ប្រែ​ជាមាន​សម្បូរ​ស​និង​ស្ថិតក្នុង​សម្លៀកបំពាក់​ស​ស្អាត​ទៅវិញ​។​

​    ​វីដេអូ​នេះ​កំពុង​កើន​ប្រជាប្រិយ​ភាពជា​លំដាប់ បន្ទាប់ពី​វា​ត្រូវបាន​គេ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម Facebook ដោយ​តន្ត្រីករ​សញ្ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Christopher Powell ដែល​ស្ថិតនៅក្នុង​ក្រុម​តន្ត្រី Guiyang Symphony Orchestra នៃ​ទីក្រុង​គួ​យ​យ៉ាង​ប្រទេស​ចិន ដែល​គាត់​បាន​បញ្ចេញ​ប្រតិកម្ម​ថា "​ខ្ញុំ​ពិតជា​តក់ស្លុត​ណាស់​"៕

 

adverise with khmeread
ប្រភព៖ Telegraph

មតិយោបល់