adverise with khmeread Elton john ss

វិមានក្រឹមឡាំង៖ លោក ពូទីន មិនទាន់មានពេលជួបលោក Elton John នៅខែនេះទេ

          បើ​តាម​ការបញ្ជាក់របស់​ទីក្រុងក្រឹម​ឡាំង​កាល​ពី​ថ្ងៃព្រហស្បតិ៍បាន​ឲ្យ​ដឹង​ថា  ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន (Vladimir Putin) នឹងមិនអាច​ជួប​លោក Elton John នៅពេលលោក John មក​ទស្សន​កិច្ច​ប្រទេសរុស្ស៊ី​នៅ​ក្នុងខែនេះទេ ពីព្រោះ​គ្មាន​ពេល​សម​ស្រប​សម្រាប់ជំនួប​នេះ ដោយ​លើក​ឡើង​ថា លោក​ទាំងពីរ​អាចនឹង​ជួបគ្នា​នៅពេល​ក្រោយ។

          លោក ពូទីន បាន​ទូរស័ព្ទ​ទៅតារា​ចម្រៀង​អង់គ្លេស​រូបនេះ​កាលពីខែ​កញ្ញា​​ឆ្នាំមុន ​ដើម្បីប្រាប់ថា លោកនឹងត្រៀម​ខ្លួ​ន​ជួប​ជជែកគ្នាជាមួយ​លោក Elton John បន្ទាប់ពី​លោក Elton John បានស្នើសុំជួប​ ដើម្បីពិភាក្សា​អំពីកង្វល់​របស់​លោក ទាក់ទិន​សិទ្ធិ​ក្រុម​មនុស្ស​ភេទ​ទី៣ក្នុងប្រទេសរុស្ស៊ី។

          លោក Dmitry Peskov អ្នក​នាំពាក្យ​របស់​ទីវិមានក្រឹមឡាំង​បាន​ប្រាប់អ្នក​កា​សែត​ថា មាន​ការឆ្លើយ​ឆ្លងគ្នា​ជាមួយ​លោក Elton John ពីព្រោះ​មាន​ការ​យល់​ព្រម​ ហើយ​ប្រសិនបើ​កាលវិភាគ​អំណោយ​ផល​ ជំនួបនេះនឹងធ្វើ​ឡើងភ្លាម។

          លោក Dmitry Peskov បានបន្តថា​ “កាលវិភាគរបស់លោកទាំងពីរ​មិន​ត្រូវ​គ្នា។ ប៉ុន្តែ​មិនមានន័យ​ថា ជំនួបបែបនេះមិនអាចកើតឡើងនោះទេ”។ លោក Elton John នឹងសម្តែង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​និងហាងទំនិញដ៏ទើប​មួយ​នៅ​ថ្ងៃទី​៣០​ខែ​ឧសភានេះ​ ជាផ្នែក​នៃ​ដំណើរ​សម្តែង​ទូទាំងពិភពលោក​របស់​លោក៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់