adverise with khmeread Jacky ss

Jacky Cheung នឹងចាប់ផ្តើមដំណើរសម្តែង Classic Concert Tour នៅខែតុលា

          តារា​ចម្រៀងនិង​ជា​តារាភាព​យន្ត​ជើងចាស់ហុងកុង Jacky Cheung នឹង​ចាប់​ផ្តើម​ដំណើរ​សម្តែង​ក្លាសិក​នៅ​ខែតុលា​ ហើយគ្រោង​ប្រគំតន្ត្រី​នៅ​ទីក្រុង​ចំនួន​៦​នៅចិនដី​គោក។

 

          ទីក្រុងដែល Jacky Cheung ត្រូវ​សំចតមុនគេគឺទីក្រុង​ប៉េកាំង ទីដែល​តារា​ចម្រៀងរូបនេះទើបនឹង​បាន​ឃោសនា​ពីការសម្តែងនេះ។

 

          ជា​តារា​ចម្រៀងម្នាក់​ក្នុងចំណោម​តារា​ចម្រៀងល្បីល្បាញ​នៅ​អាស៊ី Jacky Cheung ធ្លាប់រៀបចំដំណើរ​សម្តែង​ជុំវិញ​ពិភពលោក​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៣។

 

          Jacky Cheung ក៏ទទួល​បាន​ជោគជ័យខ្លាំង​ក្នុងអាជីពសម្តែង​ផងដែរ ហើយ​​ការសម្តែង​ចុងក្រោយ​របស់លោកគឺ​ក្នុងរឿង “Helios” កាលពីឆ្នាំ​២០១៥ និង​រឿង “From Vegas to Macau III” កាលពីឆ្នាំ​២០១៦ ហើយ​ភាព​យន្ត​ទាំងពីរ​នេះទទួល​បាន​កា​រគាំទ្រ​ខ្លាំង​ក្នុងចំណោម​ទស្សនិកជន។

 

          ដំណើរសម្តែង​ “2016 A Classic Tour” នឹងចាប់ផ្តើម​នៅ​ថ្ងៃទី​២១​ខែតុលា​ ក្នុងទីក្រុង​ប៉េកាំង​ហើយ​នឹងបន្ត​ទៅទីក្រុង​មួយ​ចំនួន​ទៀត ហើយ​ការប្រគំតន្រ្តី​បី​លើក​បន្ថែមទៀត​នឹងធ្វើ​ឡើង​នៅ​ខែមីនា​ឆ្នាំ​ក្រោយ​ក្នុងទីក្រុង​សៀងហៃ៕

adverise with khmeread
ប្រភព៖ chinanews

មតិយោបល់