adverise with khmeread 1

ជឿ​ឬ​មិន​ជឿ​! សិស្សសាលា​៨០​នាក់​ប្រកាច់​ដោយសារ​ខ្មោច​ចូល នៅក្នុង​ប្រទេស​ប៉េ​រូ​

    ​សិស្សសាលា​រាប់សិប​នាក់​នៅ​វិទ្យាល័យ​មួយ​ក្នុងប្រទេស​ប៉េ​រូ​បាន​ប្រកាច់ និង​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ថា​បុរស​នៅក្នុង​កន្លែង​ងងឹត​ម្នាក់​ព្យាយាម​សម្លាប់​ពួកគេ​។ ដោយមាន​ការរៀបរាប់​ពី​អ្នកស្រុក​នៅក្នុង​តំបន់​នោះបាន​បញ្ជាក់ថា នេះ ជា​អាកា​រៈ "​ខ្មោច​ចូលខ្លួន​"​។​

​    ​វីដេអូ​ដ៏​គួរឱ្យ​ព្រឺ​សម្បុរ​មួយ​នេះ ត្រូវបាន​ផុស​ឡើង​ជាមួយនឹង​សិស្សសាលា​រហូតដល់​ទៅ ៨០​នាក់​មាន​អាកា​រៈប្រកា​ច់ ស្រែក និង​ដួលសន្លប់​នៅឯ​សាលា Perea Flores ភាគ​ខាងជើង​ទីក្រុង Tarapoto ប្រទេស​ប៉េ​រូ​កាលពី​សប្តាហ៍​មុននេះ​។​

​    ​ក្រុម​អ្នកជំនាញ​កំពុង​ជួប​ការលំបាក​ក្នុងការ​ពន្យល់​អំពី​ទិដ្ឋភាព​ស្លន់ស្លោ​ដែល​ផ្ទុះឡើង​នៅក្នុង​សាលា​មួយ​នេះ​។ សាលា​នេះ​ត្រូវគេ​រាយការណ៍​ថា​បាន​សាងសង់​នៅលើ​កន្លែង​បញ្ចុះសព​របស់​ពួក​ម៉ាហ្វីយ៉ា​មួយក្រុម​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់