adverise with khmeread Obama vs trump americans will not vote for donald trump 1

លោក​អូ​បា​ម៉ា​ទម្លាយ​អារម្មណ៍​ពិត​ដ៏​កម្រ​ទាក់ទង​លោក​ដូ​ណា​ល់​ត្រាំ នៅ​អំឡុង​ទស្សនកិច្ច​ក្នុងប្រទេស​ជប៉ុន​

​    ​វា​ជា​ទិដ្ឋភាព​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​ប្រធានាធិបតី​អាមេរិក​មួយរូប​ឈរ​នៅមុខ​អ្នកកាសែត​លើ​ទឹកដី​បរទេស​ប្រកាសថា ម្នាក់​ក្នុងចំណោម​មនុស្ស​ដែល​នឹង​ស្នង​តំណែង​របស់លោក បានធ្វើឱ្យ​ប្រមុខរដ្ឋ​ជាច្រើន "​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​" ដោយសារតែ​ការបង្ហាញ "​ភាពល្ងង់ខ្លៅ​អំពី​កិច្ចការ​ពិភពលោក ឬ ឥរិយាបថ​ព្រហើនកោងកាច​" ដាក់​ប្រមុខរដ្ឋ​ទាំងអស់នោះ​។ 

​     លោក​បាន​សម្តែង​មតិ​ជំទាស់​នេះ​ដាក់​លោក ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ទីក្រុង Ise របស់​ជប៉ុន ហើយ​វា​បានបង្ហាញ​ការពិត​ថា ពិភពលោក​កំពុង​បារម្ភ​អំពី​លោក​ត្រាំ​។ 

​    ​ទោះបី​មិនទាន់​ដល់​ថ្ងៃ​ចេញពី​តំណែង​នៅ​ខែវិច្ឆិកា​ខាងមុខ​ក៏ដោយ ក៏ប៉ុន្តែ​លោក​អូ​បា​ម៉ា​មាន​កេរ្តិ៍តំណែល​នយោបាយ​ការបរទេស​របស់លោក​ដើម្បី​ការពារ ជាពិសេស​ការពារ​ប្រឆាំងនឹង​លោក​ត្រាំ ដែល​បាន​ហៅ​វិធីសាស្ត្រ​ការទូត​របស់លោក​អូ​បា​ម៉ា​ថា "​ខ្សោយ និង​មិន​ប្រាកដប្រជា​"​។ 

​    ​គួរ​បញ្ជាក់ថា លោក​ដូ​ណា​ល់​ត្រាំ មហាសេដ្ឋី​អចលនទ្រព្យ​របស់​អាមេរិក បាន​ចំអក​ឱ្យ​ឥស្សរ​ជនបរទេស​ជាច្រើនរូប​ជុំវិញ​ការបង្ហាញ​មន្ទិល​អំពី​សមត្ថភាព​ដឹកនាំ​អាមេរិក​របស់លោក ហើយ​បុរស​ម្នាក់នេះ​ក៏​នៅ​មិនទាន់​សុំទោស​លោក​អូ​បា​ម៉ា​នៅឡើយ​ដែរ​ទាក់ទង​នឹង​រឿង​រិះគន់​នយោបាយ​ការបរទេស​របស់លោក​អូ​បា​ម៉ា​៕ 

ប្រភព៖ វ៉ាស៊ីនតោនប៉ុស្តិ៍

adverise with khmeread

មតិយោបល់