adverise with khmeread 0

អនាគត​បាន​ចារ​រួចរាល់​ហើយ​! បិសាច​កាន់តែ​មានទឹក​មាត់​លេប​ក្រោយ Zlatan លើកសរសើរ​ពី Mourinho មិន​ដាច់​ពី​មាត់​

    ​សម្រាប់​បុរស​ម្នាក់​ដែល​ពោរពេញ​ដោយ​វោហា មុខមាត់​របស់គាត់​អាច​និយាយប្រាប់​រឿងរ៉ាវ​លើសពី​អ្វីដែល​មាត់​គាត់​និយាយ​ចេញមក​ទៀត​។​

​    ​Zlatan Ibrahimovic ត្រូវបាន​គេ​ចោទ​សំណួរ​ថា​តើ​កិច្ចសន្យាជាក់លាក់​មួយ​ត្រូវបាន​ផ្តល់ជូន​មកពី​ក្លឹប Manchester United ឬក៏​អត់ គាត់​ពិចារណា​ពាក្យ​ដែល​ត្រូវ​និយាយ រួច​ញញឹម អេះ​បបូរមាត់ បន្ទាប់មក​សើច​តិចៗ​។​

​    ​គាត់​បាន​តប​ទៅវិញ​ថា "​តោះ​ទៅ​មើលថា​មាន​អ្វី​កើតឡើង​"​។ ក្រោយ​ផ្តល់​បទសម្ភាសន៍​អស់​រយៈពេល ១០​នាទី​នៅក្នុង​រដ្ឋធានី Stockholm ប្រទេស​ស៊ុយអែត គាត់​បាន​និយាយ​អំពី​ទំនាក់ទំនង​ដ៏​អស្ចារ្យ​របស់គាត់​ជាមួយនឹង Jose Mourinho និង​បាន​លើកសរសើរ​ថា គាត់​គឺ​បុគ្គល​ជោគជ័យ​ម្នាក់​ដែល​នឹង​អាច​ដឹក​ដៃ​បិសាច​ក្រហម​ត្រឡប់​ទៅកាន់​លំដាប់​កំពូល​វិញ​។​

​    ​គាត់​ក៏បាន​ពន្យល់ថា​វ័យ ៣៤​ឆ្នាំ​របស់គាត់​នៅតែមាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់ពី​បានដាក់​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​បារាំង​ក្នុង​រយៈពេល​បួន​ឆ្នាំកន្លងមក​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់