adverise with khmeread Blank

យុវជនម្នាក់ត្រូវចោរវាយប្លន់យកម៉ូតូ

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ក្រុមចោរ​មាន​គ្នា​៥​នាក់​ព្រួត​វាយ​ទាត់​ធាក់​ឲ្យ​របួស​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវកែង​សួន​កុមារ​ពោធិ៍ចិនតុង ផ្លូវ​លេខ​២០០៥ ក្រុមទី​១២ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
    ប៉ូលិស​ប៉ុស្តិ៍​កា​កាប​បានទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ សំ សឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បិត​កែបម៉ូតូ ស្នាក់នៅ​ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​សំភារៈ​បាត់បង់ ម៉ូតូ​០១​គ្រឿង​ម៉ាក​ស៊ុយ​ស៊ុយ​គី​Nex ពណ៌​ផ្កាឈូក ស៊េរី​០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-5772 ។​
    សំ សឿន​បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ​ពួកគាត់​មាន​គ្នា​៧​នាក់ ដើរលេង​កម្សាន្ត​ពេល​មាន​ភ្លៀង​ធ្លាក់​ក៏​បែក​គ្នា​អស់​ទៅ ហើយ​គាត់​បាន​ទៅយក​ម៉ូតូ​ដែល​ផ្ញើ​នៅ​កន្លែងកើតហេតុ ។​ពេល​ម៉ូតូ​ក៏​ជិះ​មកដល់​ចំណុច​ខាងលើ​ ក៏មាន​ជនសង្ស័យ​ចេញមក​ស្ទាក់​វាយ​រួច​ហក់ធាក់​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រួច​ជនសង្ស័យ​ក៏​លើក​ម៉ូតូ​ជិះ​គេច ហើយ​មាន​បក្សពួក​គ្នា​៥-៦​នាក់​ទៀត​ដេញ​វាយ​គាត់​ថែមទៀត​ហើយក៏​នាំគ្នា​រត់គេចខ្លួន​បាត់អស់​៕​

adverise with khmeread

មតិយោបល់