adverise with khmeread 87a935e8 9ece 4c68 a1d1 21a25b904d3c

ឃាត់ខ្លួន​ជន គ្រឿងញៀន​៨​នាក់​ដកហូត​ថ្នាំញៀន​៣​កញ្ចប់​ម៉ូតូ​៣​គ្រឿង​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ បានដាក់​គោលដៅ​ត្រួតពិនិត្យ ​ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ខ្លួន​ស្ទើរ​រៀងរាល់​យប់ ​និង​បង្ក្រាប​ឃាត់ខ្លួន​ជន​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៨​នាក់​នៅវេលា​ម៉ោង​២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៧​ ឧសភា​ ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ក្រៅពី​ឃាត់ខ្លួន​ជន​ត្រូវ​សង្ស័យ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿង ញៀន​ចំនួន​៨​នាក់​ប៉ូលិស​ដកហូត​ថ្នាំញៀន​ចំនួន​៣​កញ្ចប់ ​និង​ម៉ូតូ​៣​គ្រឿង នៅ​ចំណុច​មុខ​វត្ត​កៀន​ឃ្លាំង តាមបណ្ដោយ​ផ្លូវជាតិ​លេខ​៦ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

    ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ គង់ គឿន អាយុ​២៥​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ ទី​២-​ឈ្មោះ ចាក់ ប៊ុនថន អាយុ​២០​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ ទី​៣- ឈ្មោះ ​ម៉ៅ ម៉ាប់ អាយុ​២៧​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ អ្នក​ទាំង​៣ ស្នាក់នៅភូមិ​ព្រែកលៀប សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ទី​៤-​ឈ្មោះ​លឹម កូ​លីន អាយុ​១៨​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សែង​ក្ដារ ទី​៥-​ឈ្មោះ ​វឿន វីដ អាយុ​១៨​ឆ្នាំ មានមុខ​របរ​សែង​ក្ដារ ទី​៦-​ឈ្មោះ​ ហ៊ុល រដ្ឋា អាយុ​២១​ឆ្នាំ មានមុខ​របរ​សែង​ក្ដារ ជនសង្ស័យ​ទាំង​៣​នាក់ ស្នាក់នៅភូមិ​ក្រូចសើច ឃុំ​ព្រែ​កតា​ប៉ាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត កណ្ដាល ទី​៧-​ឈ្មោះ ​ឃិន ចិត្ត អាយុ​២៤​ឆ្នាំ មានមុខ​របរ កម្មករ​សែង​ក្ដារ និង​ទី​៨-​ឈ្មោះ​គង់ ចន្ថា អាយុ​២៣​ឆ្នាំ មានមុខ របរ​កម្មករសំណង់ ជនសង្ស័យ​ទាំង​២​នាក់ ស្នាក់នៅភូមិក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។​

    បច្ចុប្បន្ន​ជន​ត្រូវ​ជាប់ សង្ស័យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ទាំង​៨​នាក់​រួមជាមួយ​វត្ថុតាង ត្រូវ​បន្ត​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់