adverise with khmeread F5d1b8e9 0fa1 4310 9ffc 546955b4453b

ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត​គាំងបេះដូង​ស្លាប់​

    ភ្នំពេញ ៖ ដោយសារតែ​ការប្រើប្រាស់​ថ្នាំញៀន​ប្រភេទ​ម៉​ហ្វី​ន​លើស​កម្រិត​បណ្តាល​ឲ្យ​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​បាន​គាំងបេះដូង​ដេកស្លាប់​ក្បែរ​គ្រែ​ពូក​នៃ​បន្ទប់​សណ្ឋាគារ​យីហោ​អា​ម៉ាន់​ស្សា​យ៉ា​«Amanjaya»​ត្រង់​បន្ទប់​លេខ​២២​ទីតាំង​លេខ​០១ ផ្លូវ​លេខ​១៥៤​ភូមិ​៥ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៦​។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបរទេស​ដែល​គាំងបេះដូង​ស្លាប់​នោះ​ឈ្មោះ ​Aaron Limhoong Tat ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មុខរបរ​ទស​ចរណ៍​កាន់​លិខិតឆ្លងដែន​លេខ ​A២៧៦៥៤៥១៨ ​ជនជាតិ​ម៉ាឡេស៊ី​ ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ស​ណ្ឋា​កើតហេតុ​។​

    យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ​ តូច ចាន់​ស្រី​ស្រស់ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​ជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​នៅ​ថ្ងៃទី​២៦​ ខែឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១៤​រសៀល​ឈ្មោះ ​ចរិយា ភេទ​ស្រី ​អាយុ​២៥​ឆ្នាំ​ ជា​អ្នកទទួល​ភ្ញៀវ​ក្នុង​សណ្ឋាគារ​បាន​ទៅ​ប្រាប់ថា «​ជន​បរ​ទរ​ស​ដែល​ស្នាក់នៅ​បន្ទប់​លេខ​២២​នោះ​ដល់​ពេលចេញ​សណ្ឋាគារ​ហើយ​ព្រោះ​គាត់​ឈប់​ជួល​»​។​

    ពេលនោះ​ក៏បាន​ទៅ​គោះទ្វារ​មិនមាន​ការឆ្លើយតប​និង​មិន​បើកទ្វារ​នោះបាន​ហៅ​ជាង​ប្រចាំ​សណ្ឋាគារ​មកជួយ​គាស់​គន្លឹះទ្វារ​បើក​មើល​ស្រាប់តែ​ឃើញ​ជនបរទេស​រូបនោះ​ដេកស្លាប់​ថ្ងា​រ​នៅក្បែរ​គ្រែ​ពូក ហើយក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង​។​

    ដោយ​ឆ្លងតាម​ការត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ​របស់​គណៈ​កម្ម​ការជំនាញ​បាន​ញ្ជា​ក់ថា​ជនបរទេស​ដែល​ស្លាប់​នោះ​ដោយសារ​គាំងបេះដូង​មកពី​ការប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​ម៉ាហ្វី​ន​លើស​កម្រិត៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់