adverise with khmeread Image 376

ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម​ពីរ​នាក់​លក់​ទឹកក្រូច​ក្លែងក្លាយ​ក្នុង​ទីក្រុង​បាងកក រសជាតិ​ផ្អែម​ជាង​ស្ករ ៣០០ ដង​

    ​ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម​ចិត្តខ្មៅ​ពីរ​នាក់​បាន​កំពុង​រកស៊ី​លក់​ទឹក​ផ្លែក្រូច​ក្លែងក្លាយ​ក្នុងប្រទេស​ថៃ ដែល​គ្មាន​ផ្ទុក​ក្រូច​ធម្មជាតិ​បន្តិច​សោះឡើយ​។​

​    ​ដោយ​បើកហាង​មួយ​ក្នុង​ទីផ្សារ ប្ដី​ប្រពន្ធ​មួយគូ​នេះ​កំពុង​ពពាយនាយ​ថា​ខ្លួន​លក់​ទឹក​ផ្លែក្រូច​ស្រស់​។ ថ្មីៗ​នេះ គេ​បាន​រកឃើញថា​ទឹកក្រូច​នេះ​មិនបាន​បង្កើតឡើង​ដោយ​ផ្លែក្រូច​ទេ ប៉ុន្ដែ​ត្រូវបាន​ផលិត​ចេញពី​គ្រឿងផ្សំ​ជាច្រើន ដូចជា​ទឹក ពណ៌​ល័ក្ត និង​គីមី (​សម្រាប់​ដាក់​លើ​អាហារ​ឱ្យមាន​រសជាតិ​ផ្អែម​) ដែល​ធ្វើឱ្យ​ទឹកក្រូច​នោះ​ផ្អែម​ជាង​ស្ករ ៣០០ ដង​។​

​    ​ទឹកក្រូច​នេះ​វា​ពិតជា​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំងណាស់​ដល់​ម​នុស្ស​។ វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ដែល​ទឹកក្រូច​ពុំមាន​ផ្លែក្រូច​សោះតែ​អាច​ធុំក្លិន​ទឹកក្រូច​ឆ្ងាញ់​បាន​។ ទឹកក្រូច​ក្លែងក្លាយ​នេះ​លក់​ក្នុង​មួយ​ដប ២០ បាត​។ 

​    ​ពួកគេ​ត្រូវបាន​ប៉ូលិស​ថៃ​ចាប់បាន​ថ្ងៃ​សុក្រ​នេះ​៕

ប្រភព៖ thecoverage

adverise with khmeread

មតិយោបល់