adverise with khmeread Ac279c37 8575 44ad 87ff 3c787858457c

យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន​នឹង​ដើម​ត្រ​សេក​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ចងក​ធ្វើអត្តឃាត​ត្រូវបាន​គេ​បរទះឃើញ​នា​ថ្ងៃទី ២៧​ ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១០ ​និង​៣០​នាទី​ព្រឹក​នៅ​ចំណុច ភូមិ​រកា​ទី​១ ឃុំរ​កាជ​ន្លឹ​ង​ ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល អាច​បណ្តាលមកពី​មាន​ជំងឺ​ប្រចាំកាយ​មើល​មិនជា​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះឈ្មោះ អេ​ន សារឿន ​ភេទ​ប្រុស អាយុ ២០​ ឆ្នាំ មុខរបរជាងកាត់ដេរ ជនជាតិខ្មែរ បច្ចុប្បន្ន​នៅ​ភូមិ​ឃុំ​កើតហេតុ (​ស្លាប់​) មាន​ឪពុក​ឈ្មោះ អ៊ំ អេ​ន អាយុ ៤០​​ ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ និង​ម្តាយ​ឈ្មោះ ឆោម ផល អាយុ ៤៤​ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើត។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​(​ក្រពះ​និង​ពោះវៀន​) ហើយ​ឱ​ពុក​ម្តាយ​បាន​យកទៅ​ព្យាបាល​តែ​មិនជា​សះស្បើយ។​​ លុះ​នៅ​ថ្ងៃទី ២៦ ​ឧសភា​ ឆ្នាំ២០១៦ វេលា​ម៉ោង ១៧ ​ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ​ដោយ​មិនបាន​ប្រាប់​អ្នកណា​ទេ​។​

    រហូតដល់​ថ្ងៃទី ២៧ ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​៣០​នាទី ឈ្មោះ ហៀ​ង គួ​យ ភេទ​ប្រុស អាយុ ៤៦ ​ឆ្នាំ នៅ​ភូមិ​ជ​ន្លឹ​ង ឃុំរ​កាជ​ន្លឹ​ង បាន​យក​គោ​ទៅ​ឱ្យស៊ី​ស្មៅ​នៅ​ចំណុច​ដូន​ប៉ង ភូមិ​រកា​ទី​១​ ឃុំរ​កាជ​ន្លឹ​ង ​ប្រទះឃើញ​ជនរងគ្រោះ​ចងក​ នឹង​ក្រមា​នៅ​ដើម​ត្រ​សេក​ចំងាយ​ពី​ភូមិ​ប្រហែល ៥០០​ម៉ែត្រ​។ បន្ទាប់មក​ឈ្មោះ ហៀ​ង គួ​យ បាន​រត់​មក​ប្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ​ហើយ​បងប្អូន​បាននាំគ្នា​ទៅយក​សាកសព​មក​ផ្ទះ​វិញ។

    ក្រោយពី​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ជនរងគ្រោះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​គត់​សមគាល់​ទេ។ ​សន្និដ្ឋាន ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក​ពិត​ប្រា​កដ​មែន​ ​ហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់