adverise with khmeread 718a19d3 06a3 4ed7 8e71 70437a593ef2

ប្រទះឃើញ​បុរស​ជនជាតិ​អូទ្រីស​ស្លាប់​ក្នុង​សណ្ឋាគារ​ សឺ​រិនឌី​ភី​ធី​

    ព្រះសីហនុ ៖ សាកសព​បុរស​ជនបរទេស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​នៅលើ​គ្រែ​ពូក​ក្នុង​បន្ទប់​លេខ​០១៦ ជាន់​ផ្ទាល់​ដី​សណ្ឋាគារ​ សឺ​រិនឌី​ភី​ធី នៅ​ម៉ោង ១០ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅនេះ ស្ថិតក្នុង​ក្រុមទី​១៤ ភូមិ​៤ ​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

    ប៉ូល​ស​និយាយថា សព​មានឈ្មោះ PAULIC ANDREAS ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​សញ្ជាតិ អូទ្រីស ថ្ងៃ​កាន់​លិខិតឆ្លងដែន​លេខ P3195813 មាន​សុពលភាព​ដល់​ថ្ងៃទី 19-01-2019 និង​ទិដ្ឋាការ​លេខ TI. 11036733 មាន​សុពលភាព​ដល់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ មុខរបរ អ្នក​ទេសចរណ៍។​

    ប៉ូលិស​បន្តទៀតថា ជនរងគ្រោះ (​សាកសព​) បាន​ចូលមក​ជួល​បន្ទប់​ស្នាក់នៅ នៅ​កាលពី​រសៀល​ថ្ងៃទី​២៥​ឧសភា​ឆ្នាំ​២០១៦​។ ភ្លាមៗ​គេ​មិនទាន់​ដឹងថា​បុរស​ជនបរទេស​ម្នាក់នេះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នោះទេ​៕​

adverise with khmeread

មតិយោបល់