B910d2a9 85e4 4811 8e5f e62e754d3b6b

សម័យនេះហើយ នៅចាញ់បោក​ល្បិចប្រុសស្អាតទៀត

    ភ្នំពេញ ៖ នារី​៣​នាក់​ត្រូវបាន​ប្រុស​ព្រាន​ឆបោក​យក​អស់ទាំង​ខ្លួនប្រាណ​អស់ទាំង​ខ្សែដៃ ​និង​ខ្សែក​សរុប​ជា​ទឹកប្រាក់​ចំនួន ៩៥០​ដុល្លារ​បន្ទាប់ពី​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ករួច​ណាត់​ជួបគ្នា​កន្លែង​ខារ៉ាអូខេ​បាន​មួយ​យប់​ក៏​នាំទៅ​ដើរលេង​ទៀតហើយ​គេ​ខ្លួន​បាត់​។ 

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​ខារ៉ាអូខេ​យីហោ តន្ត្រី​បុប្ផា​ជាយក្រុង​ថ្មី ដែល​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ប្រមាណ​ជាង​៤​ខែ​មុន​ពួកគេ​បាន​ស្គាល់គ្នា​តាមរយៈ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ដោយ​ឆាត​ឆ្លើយឆ្លង​ផ្តោះផ្តង​ពាក្យសំដី​លេប​ខាយ​និង​សុំ​ក្តី​ស្នេហ៍​​រហូត​បាន​ណាត់គ្នា​បានមក​ផឹក​ស៊ី​នៅ​ខារ៉ាអូខេ​ម្តុំ​ជ្រៃ​កោង​ដែល​ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលជា​កន្លែង​នាង​ធ្វើការ​។​

    បន្ទាប់មក​នៅពេល​បុណ្យ​ស​មុ​ទ្រ​៣​ថ្ងៃ​បុរស​នោះ​ក៏​បបួល​នាង​ទៅលេង​នៅឯ​កំពង់សោម​នារី​រង​គ្រោះ​ខាងលើ​ដោយ​ខ្លួន​ជា​ស្រី​មេម៉ាយ​ផង​ហើយដោយ​ចាញ់​ការ​លួងលោម ហើយ​បាន​បបួល​ម្តាយមីង​ទៅជា​មួយ​។​

    ខណៈ​ទៅដល់​ម៉ោង​១​យប់​បុរស​នោះ​ក៏បាន​ល្បួង​នាង​យក​ខ្សែដៃ​ព្រមទាំង​ចិញ្ចៀន​ម្តាយមីង​សរុប​អស់ ៩៥០​ដុល្លារ​យកទៅ​បញ្ចាំ​មួយ​ម៉ោង​សិន​ព្រោះថា រថយន្ត​ដឹកឈើ​ត្រូវគេ​ចាប់​ហើយ​យកលុយ​នឹង​ទៅ​លោះ​ហើយក៏​យកទៅ​បាត់​ឈឹង​រហូត​ទើប​ដឹងថា​ចាញ់បោក​គេ​។ 

    នារី​រងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្តថា លុះដល់​វេលា​ម៉ោង​កើតហេតុ​ដោយ​ឃើញ​បុរស​ខាងលើ​និង​បក្សពួក​ម្នាក់ទៀត​ដែល​នាំ​នារី​ម្នា​ក់មក​ចូល​ហាង​ផឹកស៊ី​នៅ​ហាង​ខារ៉ាអូខេ តន្ត្រី​បុប្ផា​ជាយក្រុង​ថ្មី ខាងលើ​។ បន្ទាប់​រូបនាង​បានខ​ល​ហៅ​ម្តាយមីង​មក​កន្លែងកើតហេតុ​ដោយ​ឃាត់​ជនសង្ស័យ​តែ​ជនសង្ស័យ​ដឹងខ្លួន​ទាន់​ក៏​រត់​បាត់៕

អ្នកនឹងចូលចិត្ត

មតិយោបល់