adverise with khmeread 3e65ea06 c108 4103 abc3 ae9fc3bc61f5

ផ្ទុះ​កង់​រួច​ក្រឡាប់​ដូច​ដំរីទឹក​ទាំង​ព្រឹក​

    ពោធិ៍សាត់ ៖ រថយន្ត​ដឹកទំនិញ​ធុន​ធំ​១​គ្រឿង​បែក​កង់​ក្រឡាប់​ទាំង​ព្រឹក​តែ​សំណាង​មិន​រងគ្រោះ​ដល់​អ្នកដំណើរ ហើយ​អ្នកបើកបរ​រងរបួស​ស្រាល​ប៉ុណ្ណោះ​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៦-១៤៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

    រថយន្ត​ដែល​បែក​កង់​ក្រឡាប់​ខ្លួនឯង​នេះ​ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ពោធិ៍សាត់ 2A-0936 បើកបរ​ដោយ​បុរស​ឈ្មោះ ប្រាក់ សុ​ភ័​ក្រ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​-​ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ បាន​រងរបួស​ស្រាល​។​

    ប៉ូលិស​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ខាងលើនេះ​បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មធ្យម។ លុះ​ពេលមកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​កង់ ហើយ​រថយន្ត​ក៏​រ៉េ​ចង្កូត​ក្រឡាប់​នៅ​ចំ​កណ្ដាល​ថ្នល់​តែម្ដង​។​

    បន្ទាប់ពី​ក្រឡាប់ គេ​បានឃើញ​អ្នកបើកបរ​រថយន្ត​ព្យាយាម​ធាក់​ទ្វារ​វា​ចេញពី​ក្នុង​កាប៊ីន​ដោយ​រងរបួស​ដៃជើង បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ​ដោយសារ​ប៉ះទង្គិច​ជាមួយនិង​រថយន្ត​ពេលដែល​រថយន្ត​ក្រឡាប់​អូស​នៅលើ​ថ្នល់​។ 

    ប៉ូលិស​បន្តថា ករណី​ក្រឡាប់​រថយន្ត​នេះ​ពុំ​បណ្ដាល​ឲ្យ​មានការ​ប៉ះ ពាល់​ដល់​អ្នកដំណើរ​និង​អ្នកធ្វើដំណើរ​តាម​រថយន្ត​ឬ​ម៉ូតូ​នោះទេ ហើយក៏​ពុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នោះដែរ​គ្រាន់តែ​រថយន្ត​បាន​រង​ការខូចខាត​មួយផ្នែក​ដែល ក្រឡាប់​អូស​ប៉ះ​ជាមួយនិង​ថ្នល់​កៅស៊ូ​។​

    នេះ​សំណាង​នៅពេលដែល​រថយន្ត​ក្រឡាប់​នៅ​ចំណុច​ស្ងាត់​ និង​ម៉ោង​ទើបតែ​ជាង​៧ ប្រសិនបើ​ក្រឡាប់​នៅ​ម៉ោង​៧​កន្លះ​ឬ​៨ ព្រឹក​ប្រាកដជា​និង​មាន​អ្នកដំណើរ​រងគ្រោះថ្នាក់រ​បួស​ស្លាប់​ពុំខាន​ឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់