adverise with khmeread 6be07203 f499 45d6 a2f8 67e22032f0ce

របួសធ្ងន់ ស្រាល​៥​នាក់ ខណៈ​បើករថយន្ត​ចុះ​ចំណោទ​ផ្លូវ​កោង​ជ្រុល​ខុសផ្លូវ​

    កោះកុង ៖ ដោយសារតែ​តៃកុង​ឡាន​មិន​ធ្លាប់​បើកបរ​ផ្លូវ​កោះកុង បាន​បើករថយន្ត​ចុះ​ចំណោទ​ផ្លូវ​កោង​ជ្រុល​ខុសផ្លូវ​បណ្តាលឱ្យ​របួសមនុស្ស​ប្រុស​ស្រី​៥​នាក់ នា​ថ្ងៃទី២៧ ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ ​និង៤០​នាទី​ព្រឹក នៅលើ​ផ្លូវជាតិ​លេខ​៤៨​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ​៦១-៦២​ស្ថិតក្នុង​ភូមិ​ជី​មាល ​ឃុំ​អណ្តូងទឹក​ ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង។​

    ប្រភព​បានឱ្យដឹងថា រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A.2437 ប្រើ​ល្បឿន​លឿន​ចុះ​ចំណោត​ក្រឡាប់ធ្លាក់​កាង​ថ្នល់​រងរបួស ៥​នាក់ ធ្ងន់ ៣​នាក់។ បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​ធ្វើ​អត្ត​រា​គម​ន៍៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់