adverise with khmeread 1

ដូននី យ៉េន មិនទាន់យល់ព្រមទទួលយកសំណើសម្តែងក្នុងរឿង IP MAN 4

            ដូននី យ៉េន  ម៉ាក ចាងជីន  ការ៉េណា​ អ៊ឹង និង ភែទ្រីក ថាម កាលថ្ងៃច័ន្ទ​បាន​ចូល​រួម​កម្មវិធីចាក់បញ្ចាំងភាពយន្តរឿង “IP MAN3” ដើម្បី​សម្បុរសធម៌ ហើយ​​សមាជិករបស់អង្គការ​សហគមន៍​ទាំងប្រាំក៏ត្រូវបានអញ្ជើញ​ឲ្យ​ចូល​ទស្សនា​​ភាព​យន្តនេះផងដែរ។​

            ដូននី បានសួរទស្សនិកជន​ថា តើពួកគេចង់ឃើញ​ភាព​យន្តរឿង IP MAN 4 ដែរឬទេ? ទស្សនិកជនបាន​ទះដៃអបអរសាទរ។ លោក រ៉េម៉ុន វ័ង បា​ននិយាយ​ថា ភាព​យន្តនេះនឹងមានភាគទី៤ ប៉ុន្តែ​ដំបូងលោកត្រូវ​ធ្វើការស្រាវជ្រាវនិង​ស្វែង​យល់ពីទីផ្សារសិន។

លោក រ៉េម៉ុន បាន​និយាយថា “បន្ទាប់ពី​រឿង IP MAN2 ទស្សនិកជន​មាន​រឿង​ Ip Man ច្រើនទៀត។ ដើម្បីកុំឲ្យ​ទស្សនិកជនខកចិត្ត យើង​បាន​ផលិត​រឿង IP MAN3 ទៀត។ ខ្ញុំសង្ឃឹមថា ភាគទី​៤​នឹងមិនអូសបន្លាយ​ដល់រយៈពេល​ប្រាំ​ឆ្នាំ​នោះទេ”។

ដូននី មិនទាន់បញ្ជាក់ថា នឹងវិលត្រឡប់​មក​សម្តែង​ក្នុង​គម្រោងភាព​យន្ត​ថ្មីនៅឡើយ​ទេ។ លោកបាននិយាយថា វាអា​ស្រ័យលើ​លក្ខខណ្ឌ​ផ្សេងៗ​ដូច​ជា​​ប៉ារ៉ូល​រឿងនិង​ការដឹកនាំរបស់អ្នកដឹកនាំរឿង។ លោក​ បាន​បន្ថែមថា កន្លងទៅ​ លោកតែងតែមមាញឹកជាមួយការងារ​ ហើយ​មិន​បាន​យកចិត្តទុកដាក់នឹង​គ្រួសារ​ទេ។

adverise with khmeread

មតិយោបល់