adverise with khmeread 2

Joe Allen បោះ​អនាគត​របស់ខ្លួន​នៅលើ​ទឹកដី Anfield ចូលទៅក្នុង​ភាពមន្ទិលសង្ស័យ​សាជាថ្មី​ម្តងទៀត​

    ​Joe Allen បានលើកឡើង​ពី​ការសង្ស័យ​ជាថ្មី​អំពី​អនាគត​របស់គាត់​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool និង​បានផ្តល់​ភ្លើង​ក្រហម​ទៅដល់​ក្លឹប​ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​សារភាពថា​គាត់​ត្រូវការ​ពិភាក្សា​អំពី​តំណែង​របស់គាត់​នៅឯ​ទឹកដី Anfield បន្ទាប់ពី​ការប្រកួត​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 ត្រូវបាន​បញ្ចប់​។​

​    ​ខ្សែបម្រើ​វ័យ ២៦​ឆ្នាំ​រូបនេះ​នៅសល់​កុងត្រា​បន្ត​ជាមួយ​ក្លឹប​ក្នុង​រយៈពេល ១២​ខែ​ទៀត ហើយ​គាត់​បានទទួល​ស្គាល់​គាត់​ត្រូវបាន​"​ធ្វើតេស្ត​" ដោយ​ស្ទើរតែ​មិនមាន​លទ្ធផល​ជាមួយ​ក្លឹប​នាពេលនោះ​កាលពី​រដូវ​កាល​មុន ដែល​វា​ទើបតែ​ចាប់ផ្តើម​បានត្រឹមតែ ៨​ប្រកួត​ប៉ុណ្ណោះ​នៅ Premier League ។​

​    ​តារាបាល់ទាត់​ប្រចាំ​ក្រុម​ហង្ស​រូបនេះ​បាន​ចុះហត្ថលេខា​ជាមួយ​ក្លឹប​ក្នុងតម្លៃ​ខ្លួន ១៥​លាន​ផោន​ក្នុង​ឆ្នាំ ២០១២ ត្រូវបាន​ធានា​ដោយ​កិច្ចចរចា​ជាមួយ Jurgen Klopp និង​នាយក​ប្រតិបត្តិ​លោក Ian Ayre នៅក្នុង​ខែមករា ប៉ុន្តែ​ភាគច្រើន​គាត់​ត្រូវបាន​គេ​ដាក់ឱ្យ​នៅក្នុង​កៅអី​បម្រុង​នៅក្នុង​ការប្រកួត​ធំៗ​របស់​ក្រុម Liverpool និង​តែងតែ​មិន​ច្បាស់​ថា​តើ​នឹងត្រូវ​ឱ្យ​គាត់​នៅក្នុង​យុទ្ធនាការ​បន្តបន្ទាប់រ​បស់​ក្លឹប​ទៀត​ឬក៏​អត់​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់