34a3f42500000578 0 image a 36 1464279598588

គ្រាន់​ក្រូច​ភ្លា​សោះ​អាច​ប្រើ​បាន​ច្រើន​មុខ​យ៉ាងនេះ​!

    ​ក្រូច​ភ្លា​មាន​រសជាតិ​ឆ្ងាញ់​និង​ល្អ​សម្រាប់​សុខភាព ប៉ុន្ដែ​ក្រូច​ភ្លា​មាន​អត្ថប្រយោជន៍​ច្រើនជាង​យកទៅ​ធ្វើ​ភេសជ្ជៈ​ទៅទៀត​។​

​    ​ក្នុង​វេ​ប​សាយ​ដេលី​មែ​ល​ចេញ​វីដេអូ​មួយ ពួកគេ​ប្រាប់​ពី​វិធី​ប្រើប្រាស់​ក្រូច​ភ្លា​ទាំង ៧ យ៉ាង​ផ្សេងៗ​គ្នា និង​ក្នុងចំណោម​វិធី​ទាំងនោះ​មិន​តម្រូវឱ្យ​ពិ​សាវា​នោះឡើយ​។​

​    ​វិធី​ប្រើ​ទាំង ៧ របស់​ក្រូច​ភ្លា​មានដូចជា​៖
​    ​១. ជូត​សម្អាត​ជ្រុ​ញ​ដោយ​មិនបាច់​មាន​សាប៊ូ​។​
​    ​២. ច្របាច់​ចូល​ធុងសំរាម ហើយ​បោះ​ក្រូច​ចូល​ធុងសំរាម​ដើម្បី​បំបាត់​ក្លិន​។​
​    ​៣. យក​វា​ប្រើ​ជាមួយនឹង​ម្សៅ​មេនំ​បុ័ង ដើម្បី​សម្អាត​ឡា​បូ​លាងចាន​។​
​    ​៤. ដាក់​ទឹក​មួយ​កែវ ច្របាច់​ក្រូច​មួយ​កំណាត់​ផ្លែ ដាក់ចូល​ក្នុង Microwave សម្អាត​ជាតិ​ខ្លាញ់​។​
​    ​៥.៦. កាត់​ក្រូច​ជា​ពីរ រួច​ដាក់ចូល​ទូទឹកកក និង​ក​ន្លែ​ក​ទុក​ចាន ដើម្បី​កម្ចាត់​ក្លិន​មិនល្អ​។​
​    ​៧. ប្រើ​សម្រាប់​ថែរក្សា​សម្រស់ ជាមួយនឹង​គ្រឿងផ្សំ​ដូចជា​ប្រេ​អូ​លីវ ៣ ស្លាបព្រា ក្រូច​ភ្លា​មួយ ទឹកឃ្មុំ​ពីរ​ស្លាបព្រា និង​ស្ករ​មួយ​កែវ​លាយ​បញ្ចូល​គ្នា​។​

​    ​ដើម្បី​កាន់តែ​ជាក់ច្បាស់ តោះ​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៕

 

ប្រភព៖ dailymail

មតិយោបល់