1

​អ្វីដែល​ក្រុម​អ្នកគាំទ្រ​បិសាច​ក្រហម​ចង់ឃើញ នៅពេលនេះ​បាន​ក្លាយជា​ការពិតហើយ​!

​    ​លោក Jose Mourinho បាន​និយាយ​ក្រោយ​ចុះ​កុងត្រា​ជាមួយ Man Utd ថា "​ជា​កិត្តិយស​ដ៏​វិសេសវិសាល​" ដែល​បាន​ដឹកនាំ​ក្រុម​បិសាច​ក្រហម ខណៈ​រូបគាត់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​រយៈពេល​បី​ឆ្នាំ​រួម​ជាមួយនឹង​ជម្រើស​បន្ត​កុងត្រា​ផ្សេងទៀត​។​

​    ​អនុប្រធាន​នាយក​ប្រតិបត្តិ​ក្លឹប លោក Ed Woodward បាន​សរសើរ​អតីត​គ្រូបង្វឹក Chelsea រូបនេះ​ថា "​ជា​គ្រូបង្វឹក​បាល់ទាត់​ល្អ​ជាងគេ​នា​សព្វថ្ងៃនេះ​" បន្ទាប់ពី​ក្លឹប​បាន​ទម្លាយ​ដំណឹង​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​    ​លោក Mourinho នឹង​រកប្រាក់​ចំណូល​បាន ៤៥ លាន​ផោន​ក្នុង​រយៈពេល​បី​ឆ្នាំ​ហើយ​គាត់​បានចាប់ផ្តើម​ធ្វើការ​លើ​ទីផ្សារ​ដោះដូរ​កីឡាករ​ជាមួយ​កញ្ចប់​ទឹកប្រាក់​ចំនួន ២០០ លាន​ផោន​ដើម្បី​បង្កើត​ក្រុម​មួយ​ដែល​នឹង​ប្រជែង​ជើងឯក​នៅ​រដូវ​កាល​ក្រោយ​។​

​    ​លោក Mourinho បាន​និយាយថា "​ក្លាយជា​គ្រូបង្វឹក Manchester United គឺជា​កិត្តិយស​ដ៏​វិសេសវិសាល​ណាស់​។ នេះ​គឺជា​ក្លឹប​ដែល​ល្បី​រន្ទឺ​និង​ត្រូវបាន​គោរព​ជុំវិញ​ពិភពលោក​។ ក្លឹប​នេះ​មាន​ភាព​ទាក់ទាញ​និង​មនោសញ្ចេតនា ដែល​គ្មាន​ក្លឹប​ណា​មាន​ដូច​នោះទេ​"​។​

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​តែងតែមាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​ទឹកដី Old Trafford​។ វា​បាន​ឌិ​ត​ជាប់​ការចងចាំ​សំខាន់ៗ​ចំពោះ​ខ្ញុំ​នៅក្នុង​អាជីព​របស់ខ្ញុំ ហើយ​ខ្ញុំ​តែងតែ​ពេញចិត្ត​ក្នុងការ​ទំនាក់​ទំនងជា​មួយ​ប្រិយមិត្ត United​។ ខ្ញុំ​ពេញចិត្ត​ដើម្បី​ក្លាយជា​គ្រូបង្វឹក​របស់​ពួកគេ​ហើយ​ពេញចិត្ត​ការគាំទ្រ​ដ៏​អស្ចារ្យ​របស់​ពួកគេ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​"៕

ប្រភព៖ Daily Mail

មតិយោបល់