adverise with khmeread 1

លោក Guardiola ចង់បាន​កញ្ចប់​ទឹ​ក​ប្រាក់​ចំនួន ២០០ លាន​ដើម្បី​ប្រជែង​ទិញ​កីឡាករ​ជាមួយ​លោក Mourinho

​    ​គ្រូបង្វឹក​ថ្មី​លោក Pep Guardiola បាន​ប្រាប់​នាយក​ក្លឹប Man City ថា ដើម្បី​ធ្វើ​ឲ្យ​ក្លឹប​នេះ​ក្លាយជា​គូប្រជែង​ដ៏​ខ្លាំង​មួយ ក្រុម City ត្រូវការ​ប្រាក់​២០០​លាន​ផោន ដើម្បី​ពង្រឹង​ឡើងវិញ​ហើយ​អាច​ត្រូវការ​កីឡាករ​ថ្មី​រហូតដល់​៨​រូប​។​

​    ​ក្រុម City បាន​ជាប់​លេង​រៀង​ទី​៤​នៅ PL ក្រោម​ការដឹកនាំ​របស់​លោក Manuel Pellegrini ហើយ​អនាគត​គ្រូបង្វឹក​រូបនេះ​បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សានាយក​ក្លឹប Man City ត្រូវធ្វើ​ការផ្លាស់ប្តូរ​ក្រុម​ទាំងស្រុង​។ ដូច្នេះ City ដឹងថា ខ្លួន​ត្រូវ​ប្រឡូក​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​នៅ​រដូវក្តៅ ដើម្បី​ប្រែក្លាយ​ក្រុម​នេះ ហើយ​កីឡាករ​ជា​គោលដៅ​ភាគច្រើន​មានតម្លៃ​ចាប់ពី​២៥​លាន​ផោន​ឡើងទៅ​។​

​    ​នៅក្នុង​ចំណោម​សមាជិក​ក្រុម​បច្ចុប្បន្ន មានតែ​ខ្សែប្រយុទ្ធ Sergio Aguero Kevin De Bruyne និង Fernandinho ប៉ុណ្ណោះ​ដែល​លោក Guardiola មើលឃើញថា ស័ក្តិសម​សម្រាប់​ក្រុម​ជម្រើស​ដំបូង​។ កីឡាករ Ilkay Gundogan ខ្សែ បម្រើ​ក្លឹប Dortmund នឹង​ក្លាយជា​កីឡាករ​ដំបូង​ដែល​ត្រូវ​ផ្ទេរ​នៅពេល​លោក Guardiola ចូលមក​ដឹកនាំ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់