adverise with khmeread 1

កីឡាករវ័យក្មេងតម្លៃ ៤៩ លាន​ផោនរបស់ Man City ពិបាកចិត្តយ៉ាងខ្លាំងក្រោយបង្ហាញទម្រង់លេងមិនដូចតម្លៃខ្លួន

​     បន្ទាប់ពី​ត្រូវបាន​ប្តូរ​ចេញ​អំឡុងពេល​ប្រកួត​មិត្តភាព​ឈ្នះ​២-១ លើ​ក្រុម​តួ​ក​គី​កាលពី​ថ្ងៃអាទិត្យ Raheem Sterling កំពុង​បារម្ភ​ពី​អនាគត​នៅ​ក្លឹប Man City ដោយសារតែ​ការមិន​ជឿជាក់​លើ​ទម្រង់​លេង​របស់ខ្លួន​។ បើទោះជា​ទទួលបាន​ឱកាស ដើម្បី​ស្តា​ទម្រង់​លេង​ឆ្នើម​របស់ខ្លួន​ឡើងវិញ​នៅពេល​ជួប​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​អូ​ស្តា​លីកាលពី​ថ្ងៃ​សុក្រ​នេះ​ក៏ដោយ ក៏​កីឡាករ​រូបនេះ​បាន​អះអាងថា ទម្រង់​លេង​និង​ការជឿជាក់​បាន​បាត់បង់ ចាប់តាំងពី​ផ្ទេរ​ពី Liverpool មក​។​

​    ​កីឡាករ​រូបនេះ​មិន​ពេញចិត្ត​ស្ទីល​លេង​ពីរ​ប៉ះ​ដែល​ត្រូវបាន​ណែនាំ​ឱ្យ​លេង​ក្រោម​ការដឹង​នាំ​របស់លោក Manuel Pellegrini ឡើយ​ហើយ​រូបគេ​ប្រហែលជា​គ្រាំ​ចិត្តខណៈ​ស្ទីល​នេះ​នឹង​ទំនងជា​បន្ត​ក្រោម​ការបញ្ជា​របស់លោក Pep Guardiola នៅ​រដូវ​កាល​ក្រោយ​។​

​    ​Sterling វ័យ​២១​ឆ្នាំ​ដែល​បាន​ពី​ផ្ទេរ Liverpool កាលពី​រដូវក្តៅ​ឆ្នាំមុន​ចាប់ផ្តើម​បារម្ភ​ថា អាច​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡា​ករបី​រូប​ដែល​គ្រូបង្វឹក​ជម្រើសជាតិអង់គ្លេស​លោក Roy Hodgson ត្រូវ​ជម្រុះ​ចេញ​នៅ​ចុង​សប្តាហ៍​នេះ ដោយ​សម្រាំង​យក​សមាសភាព​ចុង​ក្រោយពី​២៦​នាក់មក​ត្រឹម​២៣​នាក់​សម្រាប់​ព្រឹត្តិការណ៍ Euros ២០១៦៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់