adverise with khmeread 0

​ស្តាប់ Jake Livermore និយាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​មុន​ដឹកនាំ Hull ទៅ Wembley នឹង​ធ្វើឱ្យ​អ្នកគាំទ្រ​បាល់ទាត់​ព្រឺ​សម្បុរគីង្គក់​!

    ​ការប្រកួត​ចុងក្រោយ​របស់ Jake Livermore បានកើត​ឡើង​នៅលើ​ទឹកដី Wembley ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup កាលពី​ខែឧសភា​ឆ្នាំ ២០១៤ ដោយ​គាត់​បាន​បញ្ជាក់ថា គឺជា​ពេលវេលា​ដ៏​រីករាយ​មួយ​។ គូស្នេហ៍​គាត់​បាន​ប្រសូត្រ​កូន​នៅ​ថ្ងៃ​បន្ទាប់​នោះ​។​

​    ​ពិតប្រាកដ​ក្នុង​រយៈពេល ១២​ខែ​នៅលើ​ព័ត៌មាន​បាន​ទម្លាយ​ថា​ខ្សែបម្រើ Hull City និង​អង់គ្លេស​រូបនេះ​បានធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​កូកាអ៊ីន​។​

​    ​គាត់​បាន​ប្រឈម​នឹង​ការហាមឃាត់​មិនឱ្យ​ជាន់​ទីលាន​ប្រកួត​សម្រាប់​រយៈ​ពីរ​ឆ្នាំ​។

​    ​ពិភព​ខាងក្រៅ​បាន​ប្រតិកម្ម​ទាំង​មិន​ពេញចិត្ត​ចំពោះ​តារាបាល់ទាត់​លំដាប់​សេដ្ឋី​រូបនេះ ដែល​បណ្តែតបណ្ដោយ​ខ្លួន​ឱ្យ​ញៀន​គ្រឿងញៀន​។​

​    ​ប៉ុន្តែ​ជាការ​ពិត ពួកគេ​ប្រហែលជា​មិនដឹង​ច្បាស់​គ្រប់គ្រាន់​ពី​គាត់​នោះឡើយ​។ កូនប្រុស​តូច​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា Jake បាន​បាត់​បង់ជីវិត​អំឡុងពេល​សម្រាល​។​

​    ​កាលពី​ខែមេសា​ឆ្នាំមុន Livermore និង​ភរិយា​របស់គាត់ Danielle បាន​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​មួយ​ក្រោយពី​លេចឮ​ដំណឹង​ថា​កូន​របស់​ពួកគេ​បាន​បាត់​បង់ជីវិត​។

​    ​ថ្ងៃ​បន្ទាប់ Livermore បានកើត​ជំងឺ​ធ្លាក់ទឹក​ចិត្ត​និង​អស់សង្ឃឹម ទើប​សម្រេចចិត្ត​ទទួលយក​ការប្រើប្រាស់​គ្រឿងញៀន​។

​    ​ដោយ​ត្រៀមខ្លួន​ត្រឡប់​ទៅកាន់​ទឹកដី Wembley នៅក្នុង​ការប្រកួត​ជម្រុះ​ក្របខ័ណ្ឌ Championship វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ឡើងមក​កាន់ Primier League ជាមួយ​ក្រុម Sheffield Wednesday នាពេលខាងមុខ​។ តារាបាល់ទាត់​វ័យ ២៦​ឆ្នាំ​រូបនេះ​បាន​រាយ​រ៉ាប់​ទៅកាន់ DailyMail ថា "​វា​ដូចជា​បាន​ចាក​ចេញពី​គុក​អ៊ីចឹង ទីបំផុត​មនុស្ស​បានដឹង​ពី​ហេតុផល​ខុស​មួយ​ដែល​នៅតែ​ស្ថិតក្នុង​ចិត្ត​របស់ខ្ញុំ​"​។​

​    ​យ៉ាងណាមិញ ភាព​រីករាយ​បានកើត​ឡើងមក​ដល់ Livermore ម្តងទៀត​នាពេល​បច្ចុប្បន្ននេះ​។​

​    ​ភរិយា​របស់គាត់​បាន​ផ្តល់កំណើត​ដល់​កូនប្រុស Jayce កាលពីដើម​ឆ្នាំនេះ ហើយ​កូនប្រុស​របស់គាត់​នឹងចូលរួម​ការប្រកួត​នៅលើ​ទីលាន​ដែលជា​ការប្រកួត​ចុងក្រោយ​សម្រាប់​រដូវ​កាល​នេះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់