adverise with khmeread Adee8ce2 3f5c 4000 85d5 3f6a877b9d5e

បុរស​ម្នាក់​សង្ស័យ​ងងុយដេក​មួយភាំង​បើកឡាន​រេ​ចូល​ព្រៃ​រងរបួស​ធ្ងន់​តែម្នាក់ឯង​

    ព្រះសីហនុ ៖ មន្ត្រី​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​លេខ​៤០១​បាន​ជួយ​បុរស​ម្នាក់​សង្ស័យ​ងងុយដេក​មួយភាំង​បើកឡាន​រេ​ចូល​ព្រៃ​រងរបួស​ធ្ងន់​ទាំង​ព្រឹក​តែម្នាក់ឯង។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​បង្កឡើង​ដោយ​ខ្លួនឯង​ក្នុង​ហេតុ​ការ​ណ៌​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ក្នុង​ល្បឿន​លឿន​គួរសម​ក្នុងទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ហើយ​សង្ស័យ​ងោក​មួយភាំង​ផង​នោះ ក៏បាន​រេ​ចង្កូតរថយន្ត​ធ្លាក់​ចេញពី​ផ្លូវ​ចូលក្នុង​ព្រៃ​ជិត​មាត់​អូរ​ចម្ងាយ​ពី​ផ្លូវជាតិ​ប្រមាណ​២០​ម៉ែត្រ​។​

    គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​បាន​កើតមានឡើង​នៅវេលា​ម៉ោង​៦​ និង​០៥​នាទី​ព្រឹក​ថ្ងៃ​២៧ ខែឧសភា ឆ្នាំ​២០១៦ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ​មែត្រ​ ១៥៦-១៥៧ ស្ថិតនៅ​ភូមិ​អូ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

    មន្ត្រី​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​លេខ​៤០១​បាន​ឲ្យ​ដឹងថា រងគ្រោះ​មានឈ្មោះ លី  រិទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ​ក្រុមហ៊ុន​ចិន មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

    ក្រោយ​កើតហេតុ​ភ្លាម​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ជួយសង្គ្រោះ​ដោយ​នាំគ្នា​ជួយ​សែង​ចេញពី​រថយន្ត​គ្រោះថ្នាក់​មក​ដាក់រ​ថយ​យន្ត​សង្គ្រោះបន្ទាន់​របស់​អាវុធ​ហត្ថ​ដឹក​យកទៅ​គ្លីនិក​ឯកជន​វាលរេញ​។​

    ដោយឡែក​រថយន្ត​ជនរងគ្រោះ​បានប្រគល់​ឲ្យ​ប៉ូលិស​ស្រុក​កំពង់​សិលា​យកទៅ​រក្សាទុក​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់