adverise with khmeread Thailand s queen sirikit

ម្ចាស់​ក្សត្រិយ៍​ថៃ​ត្រូវបាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់​កាលពី​ម្សិលមិញ ចំពេល​មានការ​បារម្ភ​អំពី​រាជបល្ល័ង្ក

    ​ការិយាល័យ​រាជវាំង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​កម្រ​មួយ​ទាក់ទិន​នឹង​ព្រះរាជសុខភាព​របស់​ម្ចាស់​ក្សត្រិយ៍ សិរី​គីត (Sirikit) ព្រះជន្ម ៨៣ វស្សា​នៃ​ព្រះរាជាណាចក្រ​ថៃ​ថា ទ្រង់​បាន​យាង​ចូល​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ព្រះរោគ ហើយ​បាន​រកឃើញ "​ឈាម​មិន​គ្រប់គ្រាន់​ក្នុង​ខួរក្បាល​"​។​

​    ​ព្រះ​ស្វាមី​របស់​ទ្រង់​គឺ​ព្រះ​ចៅ ភូមិបុល​អាឌុលយ៉ាដេត ព្រះជន្ម ៨៨ វស្សា​ក៏​កំពុង​គង់​ព្យាបាល​ព្រះរោគ​ជាច្រើន​មុខ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក​ដែរ​។​

​    ​រាជវាំង​ថៃ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការ​អំពី​ម្ចាស់​ក្សត្រិយ៍​ថា "​ការពិនិត្យ​ដោយ​កាំរស្មីអ៊ិច​បានបង្ហាញ​ថា ទ្រង់​នៅតែមាន​ដាន​ជំងឺ​ខ្វះ​ឈាម​ក្នុង​ខួរក្បាល​បើ​យោង​កាលពី​ឆ្នាំ ២០១២ ប៉ុន្តែ​ការពិនិត្យ​មិនបាន​រកឃើញ​ភាពមិនប្រក្រតី​ថ្មី​ឡើយ​"​។​

​    ​សេចក្តី​ថ្លែ​ការណ៍​នោះបាន​បន្តថា ម្ចាស់​ក្សត្រិយ៍​សិរី​គីត ដែល​កម្រ​ឃើញ​ជា​សាធារណៈ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានទទួល​ការពិនិត្យ​សុខភាព​កាលពី​ថ្ងៃ​ពុធ​។​

​    ​ការ​ស្នង​រាជសម្បត្តិ​ថៃ​បាន​ញ៉ាំងឱ្យមាន​ការបារម្ភ​ជាច្រើន​អំពី​អស្ថេរភាព​ក្នុង​ប្រទេសមួយ ដែល​ជួប​រដ្ឋប្រហារ ១៩ ដង និង​ការផ្លាស់ប្តូរ​ច្បាប់រដ្ឋធម្មនុញ្ញ ១៩ ដង ចាប់តាំងពី​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​បាន​ជំនួស​របប​ផ្តាច់ការ​ក្នុង​ឆ្នាំ ១៩៣២​។ 

​    ​ការចេញ​សេចក្តីថ្លែងការណ៍​ចុងក្រោយបង្អស់​អំពី​សុខភាព​របស់​ម្ចាស់​ក្សត្រិយ៍​សិរី​គីត​គឺ​ក្នុង​ឆ្នាំ ២០១៤៕

​ប្រភព​៖ ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់