adverise with khmeread Man phone

ការសិក្សា​ថ្មី​ដ៏​ធំ​មួយ​បង្ហាញថា ការប្រើ​ទូរស័ព្ទ​អាច​បណ្តាលឱ្យ​កើត​ជំងឺមហារីក​ខួរក្បាល និង​មហារីក​បេះដូង​

​    ​ការសិក្សា​ដ៏​ធំ​មួយ​បាន​លើកឡើងថា ការប្រើប្រាស់​ទូរស័ព្ទ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ជំងឺមហារីក​។ របាយការណ៍​នោះ​គឺ​ការសិក្សា​ដែលមាន​ការពិនិត្យ​ឡើងវិញ​ទៅមក​យ៉ាង​ស៊ីជម្រៅ​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​អាមេរិក និង​តំណាងឱ្យ​ការវិវឌ្ឍ​ដ៏​សំខាន់​ក្នុង​រឿងចម្រូងចម្រាស់​ចំណាស់​រាប់​ឆ្នាំ​ជុំវិញ​ថា​តើ​ទូរស័ព្ទ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​យ៉ាងដូចម្តេច​។​

​    ​អ្នកស្រាវជ្រាវ​មកពី​កម្មវិធី​មួយ​ឈ្មោះថា National Toxicology Program បាន​ពិសោធន៍​លើ​កណ្ដុរ​ឈ្មោល​ដែល​ប៉ះ​នឹង​ប្រេង​កង់​រលកសញ្ញា ដែល​បញ្ចេញ​ដោយ​ទូរស័ព្ទដៃ​។ តាម​ការពិសោធន៍ "​ឧ​ប​ទ្ទវេ​ហ​តុ​ពីរ​" នៃ​ដុំ​សាច់​មហារីក​ពីរ​ប្រភេទ​ត្រូវបាន​រកឃើញ​ក្នុង​សត្វ​កណ្ដុរ​ទាំង​នៅក្នុង​ខួរក្បាល​និង​បេះដូង​របស់​វា​។ ហើយ​ដុំ​សាច់​នេះ​មិន​ត្រូវបាន​រកឃើញ​ចំពោះ​កណ្ដុរ​ដែល​មិនបាន​ប៉ះពាល់​នឹង​រលកសញ្ញា​ទូរស័ព្ទ​នោះទេ​។​

​    ​លទ្ធផល​នេះ​បង្ហាញថា មនុស្ស​ក៏​អាច​កើត​ដុំ​សាច់​មហារីក​ដូច​កណ្តុរ​ដែល​គេ​យក​មកពី​សោធន៍​ជាង ២៥០០ ក្បាល​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់