adverise with khmeread Shocking moment footballer lashes

​ព្រៃផ្សៃ​: កីឡាករ​ម្នាក់​ក្នុង​លី​ក​មិន​អាជីព​របស់​តួ​ក​គី​បាន​ទាត់​ជើង​កីឡាករ​របស់​ក្រុម Dallicaspor ឲ្យ​ដួល​ហើយ​ទាត់​ក្បាល​គេ​ទៀត

​ការប្រកួត​ក្នុង​លី​ក​លំដាប់​ទាប​មួយ​របស់​តួ​ក​គី​រវាង​ក្រុម Dallicaspor និង Sanayispor បាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​ដោយ​កីឡាករ​ម្នាក់​បានសម្រេច​ចិត្ត​ទាត់​ក្បាល​របស់​គូប្រកួត ដោយ​ធ្វើ​ឲ្យ​កីឡាករ​រូបនោះ​របួស​។​

​ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​ក្នុង​លី​ក​បាល់ទាត់​មិន​អាជីព​មួយ​ក្នុង​សង្កាត់ Nazilli ភាគ​ខាងលិច ខេត្ត Aydin ប្រទេស​តួ​ក​គី កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​កីឡាករ​របស់​ក្រុម Sanayispor គឺ Mehmet Degirmenci ត្រូវបាន​អាជ្ញាកណ្តាល​ឲ្យ​កាត​ក្រហម ក្រោយពី​ទាត់​មួយ​ជើង​ធ្វើ​ឲ្យ​កីឡាករ Kayhan Karakas ដួល ដោយសារតែ​កំហឹង​នៃ​ការប្រើ​ដៃ​ច្រាន​របស់​កីឡាករ​ក្រុម Dallicaspor ដើម្បី​ប្រជែង​យក​បាល់​។ ប៉ុន្តែ​គាត់​មិនទាន់​អស់ចិត្ត​ទេ នៅពេល​ឃើញ​កាត​ក្រហម​បែបនេះ​ទៀត គាត់​ក៏​សម្រេចចិត្ត​ថែម​មួយ​ជើង​ទៀត​ចំក្បាល​ខណៈពេល កីឡាករ Kayhan Karakas ដួល​នៅលើ​ស្មៅ​ទៅហើយ​។​

​កីឡាករ​របស់​ក្រុម Dallicaspor ខឺ​ង​សម្បា​យ៉ាងខ្លាំង និង​បាន​ដេញតាម​វៃ​កីឡាករ​បង្ករឿង Mehmet Degirmenci ដល់​ផ្លូវ​ចូល​កីឡដ្ឋាន ធ្វើ​ឲ្យ​ការប្រកួត​នោះ​បាត់បង់​សណ្តាប់ធ្នាប់​យ៉ាង​រញ៉េរញ៉ៃ​។​

​កីឡាករ​រងរបួស​បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា មួយ​ជើង​នោះ​អាច​នឹង​សម្លាប់​រូបគាត់​។ គាត់​បាន​បន្តទៀតថា "​អរគុណ​ព្រះ​ជា​ម្ចាស់ ដែល​ទាត់​ចំ​តែ​ថ្គាម ចុះ​ប្រសិនបើ​ចំ​មុខ​វិញ ប្រហែលជា​បាក់​ច្រមុះ អញ្ចឹងទេ​ក៏​ពិការ​ឬក៏​បាក់ក​ដែរ​"​។​

​ប្រធាន​ក្លឹប Sanayispor បានចេញ​មុខមក​ធ្វើការ​សុំទោស​ចំពោះ​ទង្វើ​របស់​កីឡាករ Mehmet Degirmenci និង​បាន​បញ្ជាក់ទៀតថា​កីឡាករ​រូបនេះ​ត្រូវបាន​បណ្តេញ​ចេញពី​ក្លឹប​ហើយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់