adverise with khmeread 0

គ្រឿងផ្សំ​មិនគួរ​ឱ្យ​ជឿ​នេះ​អាចធ្វើឱ្យ​សក់​ខូច​រស់​ឡើងវិញ​!

    ​លទ្ធផល​ក្រោយពី​លាប​ម៉ា​សបិត​សក់​នេះ​រួច​នឹងធ្វើ​ឱ្យ​សក់​ខូច​រស់​ឡើងវិញ​ជា​រៀងរហូត ហើយ​វា​ល្អ​ប្រើ​សម្រាប់​សក់​គ្រប់​ប្រភេទ និង​ជួយ​ទប់ស្កាត់​ការ​ជ្រុះ​សក់​ថែមទៀត​។ 

​    ​ម៉ាស​នេះ​ក៏​ជួយ​ជំរុញ​សក់​ឱ្យ​ដុះ​លឿន​ផងដែរ​។ លាប​ម៉ាស​សក់​នេះ​រួច សក់​នឹង​លែង​ខូច សក់​ដុះ​ឡើងវិញ និង​រឹងមាំ​ជាង​មុន​។ 

​    ​ម៉ាស​នេះ​គួរ​លាប​លើស​ក់​ផ្ទាល់ ២ ដង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​រយៈពេល ៦ ទៅ ៨ សប្តាហ៍​។ ប្រសិនបើ​នៅមាន​ចន្លោះ​ខ្លះ​នៅមាន​សក់​ខូច លោកអ្នក​អាច​បន្ត​ប្រើ​ឱ្យបាន ១២ សប្តាហ៍​។ 

​    ​* គ្រឿងផ្សំ​
​    ​- ទឹកដោះគោឆៅ​ក្តៅ​ឧណ្ហៗ ១ ស្លាបព្រា​កាហ្វេ​

​    ​- ទឹកឃ្មុំ ឬ​ស្ករស ១ ស្លាបព្រា​កាហ្វេ​

​    ​- ម្សៅ​ដំបែ ៧ ក្រាម​

​    ​* របៀប​ធ្វើ​
​    ​យក​ទឹកដោះគោឆៅ​ក្តៅ​ឧណ្ហៗ ១ ស្លាបព្រា​កា​ហ្វ លាយ​ជាមួយ​ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​កាហ្វេ (​ស្ករស​ក៏បាន​)​។ នៅពេល​ទឹកឃ្មុំ​រលាយ​សព្វ​ជាមួយ​ទឹកដោះគោឆៅ​ហើយ​នោះ សូម​ចាក់​ម្សៅ​ដំបែ ៧ ក្រាម​ចូល​ហើយ​កូរ​ឱ្យ​សព្វ​។​

​     ទុក​គ្រឿងផ្សំ​ទាំងនេះ​ចោល ២០ នាទី​នៅ​កន្លែង​មាន​ពន្លឺ​ថ្ងៃ​។ បន្ទាប់មក​យក​វា​មក​លាប​លើស​ក់ និង​គល់​សក់​ដែល​លាង​សម្អាត​រួច​។ ប្រើ​ថង់​នីឡុង​គ្របពីលើ​សក់ និង​គ្រប​កន្សែងពោះគោ​ពីលើ​មួយតង់​ទៀត​។ ទុកចោល​ប្រហែល ១ ម៉ោង​សឹម​ដោះចេញ និង​លាង​សម្អាត​សក់​ជាមួយ​សាប៊ូ​។​

​    ​ជាការ​ពិត​ម៉ាស​នេះ​ពឹង​ផ្អែកលើ​បរិស្ថាន​ក្តៅ​ទើប​មាន​គុណភាព​ខ្ពស់​។ អនុវត្តតាម​វិធី​នេះ ឫស​សក់​របស់​អ្នកនឹង​ទទួលបាន​វីតាមីន ជាតិ​រ៉ែ ប្រូតេអ៊ីន និង​សារជាតិ​ចិញ្ចឹម​ចាំបាច់​សម្រាប់​លូតលាស់​៕ 

adverise with khmeread
ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់