adverise with khmeread 1

ញាក់សាច់​! Jannine Weigel ស្លៀកពាក់​ឈុត​មេ​ធ្មប់ មើលទៅ​មិន​ដូច​មេ​ធ្មប់ តែ​ដូច​ទេពធីតា​!(មានវីដេអូ)

    ​ជាមួយ​សក់​ពណ៌​ផ្កាឈូក​និង​ការ​ស្លៀកពាក់​ឈុត​មេ​ធ្មប់​ក្នុង​រឿង Harry Potter តារាចម្រៀង​សញ្ជាតិ​ថៃ​កូនកាត់​អាល្លឺម៉ង់ នាង Jannine Weigel បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម Instagram យ៉ាងខ្លាំង ក្រោយ​បង្ហោះ​រូបភាព​នេះ​បានតែ​ប៉ុន្មាន​ម៉ោង​។​

​    ​នាង​បាន​ទៅ​កម្សាន្ត​នៅ​ពិភព Harry Potter ដែលមាន​ទីតាំង​ស្ថិតក្នុង​ស្ទូ​ឌី​យ៉ូ Universal Studios Hollywood សហរដ្ឋអាមេរិក និង​បាន​តែងខ្លួន​ជា​តួឯក​ក្នុង​រឿង​នោះ​ដែល​មើលទៅ​គួរឱ្យ​ស្រឡាញ់​។​

​    ​តារាចម្រៀង​វ័យ ១៦ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​ពូកែ​ច្រៀង​បទ​ត្រាប់​តាម​តារា​ល្បីៗ ហើយ​កាលពីពេល​ថ្មីៗ​នេះ​នាង​បានចេញ​នូវ​បទ​ចម្រៀង​ថ្មី​ជា​ភាសា​អង់គ្លេស​ដែលមាន​ចំណងជើង​ថា Finish Line ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​របស់ខ្លួន​៕

 

adverise with khmeread
ប្រភព៖ instagram

អ្នកនឹងចូលចិត្ត

មតិយោបល់