1

ពិសា​ទឹកតែ​ជីរវ៉ាន់ស៊ុយ​ទឹកឃ្មុំ​ក្រូចឆ្មា​រាល់ថ្ងៃ លោកអ្នក​នឹង​អស់​បារម្ភ​អំពី​ជំងឺ​ប្រចាំកាយ​មួយចំនួនធំ​

    ​ជីរវ៉ាន់ស៊ុយ​គឺជា​ស្លឹក​រុក្ខជាតិ​ដ៏​ពេញនិយម​បំផុត ដែល​គេ​យកមកប្រើ​សម្រាប់​លំអ​ម្ហូបអាហារ​។ វា​ក៏មាន​គុណសម្បត្តិ​ជា​ឱសថ​ដែលមាន​អត្ថប្រយោជន៍​ខ្លាំង​សម្រាប់​សុខភាព​ទូទៅ​របស់​មនុស្ស​ដែរ​។​

​    ​* លោកអ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​តាមរយៈ​ទទួលទាន​ទឹកតែ​ជីរវ៉ាន់ស៊ុយ​។ 

​    ​១. ចៀសវាង​ការ​ដុះ​ដុំ​សាច់​
​    ​ជីរវ៉ាន់ស៊ុយ​មាន​ផ្ទុក​នូវ​សមាសធាតុ​ធម្មជាតិ​មួយ​ដែលមាន​ឈ្មោះថា "Myristicin" ដែល​វា​មាន​ប្រសិទ្ធិភាព​ក្នុងការ​កាត់បន្ថយ​ល្បឿន​នៃ​រីកលូតលាស់​របស់​ដុំ​សាច់​នៅក្នុង​សួត​និង​ក្រពះ ជាពិសេស ប្រេង​ស្លឹក​ជីរវ៉ាន់ស៊ុយ​អាច​កាត់បន្ថយ​ការកើតឡើង​នូវ​កូនកណ្តុរ​បាន​ផងដែរ​។​

​    ​២. ព្យាបាល​ការខូចខាត​សរសៃប្រសាទ​
​    ​សារធាតុ​បង្ក​ឱ្យ​ពុល​សរសៃប្រសាទ "Neurotoxicity" ជាទូទៅ​បាន​បង្កឱ្យមាន​ការខូចខាត​ប្រព័ន្ធ​ប្រសាទ​។ ការបំផ្លាញ​នេះ​បង្កឡើង​ដោយ​សារធាតុពុល​ដូចជា​ថ្នាំ​សម្លាប់សត្វ​ល្អិត​ឬក៏​លោហធាតុ​ដែលមាន​កម្រិតធ្ងន់​។ សារធាតុពុល​ទាំងនេះ​អាច​បង្កឱ្យមាន​ការបំផ្លាញ​ធ្ងន់ធ្ងរ​នៅក្នុង​ប្រព័ន្ធ​ប្រសាទ​ឬក៏​អាច​សម្លាប់​សរសៃប្រសាទ​ខ្លះ​ទៀតផង​។​

​    ​ការសិក្សា​មួយ​បាន​បង្ហាញថា ភេសជ្ជៈ​ជីរវ៉ាន់ស៊ុយ​ពិត​ជាមាន​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​អាកា​រៈទាំង​នេះ​ដែល​បង្កឡើង​ដោយសារ​ធាតុ​បង្ក​ឱ្យ​ពុល​សរសៃប្រសាទ​។​

​    ​៣. កាត់បន្ថយ​ការ​រលាក​
​    ​ជំងឺ​លោក​សន្លាក់ដៃ​ឬ​ជើង ការ​រលាក​សន្លាក់ឆ្អឹង​និង​រោគ​ប្រគ្រីវ​ជាទូទៅ​គឺ​បង្កឡើង​ដោយ​ការ​រលាក​ហើយ​ការ​ទទួលទាន​ជីរវ៉ាន់ស៊ុយ​អាចជួយ​លោកអ្នក​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។ ជឺ​រ​វ៉ាន់​ផ្ទុក​ទៅដោយ​វីតាមីន C ខ្ពស់​និង​អាចជួយ​កាត់បន្ថយ​ប្រតិកម្ម​ជាតិ​ប្រូតេអ៊ីន​នៅក្នុង​រាងកាយ​។​

​    ​* ដើម្បី​ធ្វើ​តែ​ជី​វ៉ាន់ស៊ុយ​លោកអ្នក​ត្រូវការ​៖
​    ​- ជីរវ៉ាន់ស៊ុយ ៤ ទៅ ៥ ទង​
​    ​- ទឹក ៣ កែវ​
​    ​- ក្រូច​ភ្លា មួយ​ចំហៀង​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​

​    ​* វិធី​ផ្សំ​
​    ​- ដាំទឹក​ឱ្យ​ពុះ​
​    ​- ដាក់​ក្រូច​ភ្លា និង​ជីរវ៉ាន់ស៊ុយ​ក្នុង​កែវ 
​    ​- ចាក់ទឹក​ក្តៅ​ចូល​
​    ​- ទុកចោល ៥ នាទី​
​    ​- ដក​ជីរវ៉ាន់ស៊ុយ​និង​ក្រូច​ភ្លា​ចេញ ហើយ​ដាក់​ទឹកឃ្មុំ​ចូល​

​    ​ពិសា​ប៉ុន្មាន​ដង​ក៏​បានដែរ​ក្នុង​មួយថ្ងៃ តាម​ការគួរ​៕

​ប្រភព​៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់