adverise with khmeread 0

​ពីរ​ថ្ងៃ​នៃ​ការប្តឹង​លែងលះ​ក្រោយ​ម្តាយ Johnny Depp ស្លាប់ ឥឡូវ Amber Heard បន្ថែម​បណ្តឹង​ថ្មី​មួយទៀត​អំពី​អំពើហិង្សា​ក្នុង​គ្រួសារ​

    ​Amber Heard ត្រូវបាន​តុលាការ​បញ្ជា​ឱ្យ​រង់ចាំ​ផ្ទៀងផ្ទាត់​ស្តាប់​ដីកា​ក្នុង​រយៈពេល​ខ្លី​ជា​បណ្តោះអាសន្ន បន្ទាប់ពី​បាន​ចោទប្រកាន់​ស្វាមី​ដែល​កំពុង​ស្ថិតនៅក្នុង​ភាពចម្រូងចម្រាស​របស់​នាង Johnny Depp ពីបទ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅក្នុង​ឯកសារ​តុលាការ​។​

​    ​Heard និង​មេធាវី​ការពារ​ក្តី​របស់​នាង គឺ​លោក Samantha Spector បានបង្ហាញ​ខ្លួន​នៅឯ​តុលាការ​កំពូល​ក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ា​នៃ​ទីក្រុង Los Angeles កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ដែល​តារា​សម្តែង​ស្រី​វ័យ ៣០​ឆ្នាំ​រូបនេះ​ដាក់​បណ្តឹង​ពីបទ​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​    ​Heard បាន​ភ្ជាប់​មកជា​មួយរូប​ថត​នៃ​ការចោទប្រកាន់​ទៅលើ​ស្នាមរបួស​របស់​នាង  រួមបញ្ចូល​ទាំង​ភស្តុតាង​មួយ​ដែល​បង្ហាញ​ជាមួយនឹង​ស្នាម​ជាំ​ដែលមាន​ទំហំ​ធំ​នៅ​ជុំវិញ​ភ្នែក​របស់​នាង​។​

​    ​រូបថត​ទាំងនោះ​ត្រូវបាន​គេ​រាយការណ៍​ថា​នឹងត្រូវ​ទទួលយក​ក្នុង​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី Heard ចោទប្រកាន់ថា Depp បង្ក​របួសស្នាម​នៅលើ​ផ្ទៃមុខ​របស់​នាង​ជាមួយនឹង​ទូរស័ព្ទ iPhone របស់គាត់ ហើយ​បន្ទាប់មក​គាត់​បាន​រត់គេចខ្លួន​ពេលដែល​ប៉ូលិស​បានមក​ដល់​កន្លែង​កើតហេតុ​។​

​    ​Heard ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​រង់ចាំ​ស្តាប់​ដីកា​ជា​លើកចុងក្រោយ ដែល​សម្រេច​ថា Depp យ៉ាងហោចណាស់​ត្រូវតែ​ស្ថិតនៅ​គ​ន្លាត ១០០ យ៉ា​ត​(៩១​ម៉ែត្រ​) ពី Heard រហូតដល់​ការប្រកាស​ដីកា​បន្ទាប់​ដែល​នឹងត្រូវ​ធ្វើឡើង​នា​ចុងខែ​មិថុនា​ខាងមុខ​។​

​    ​នាង​ត្រូវបាន​គេ​ផ្តល់​ជា​សិទ្ធិ​ក្នុង​ការរស់នៅ​ក្នុងផ្ទះ​ស្វាមី​របស់ខ្លួន ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​ប្រឹងប្រែង​របស់​នាង​សម្រាប់​សិទ្ធិ​ព្យាបាល​តែមួយគត់​នៃ​សត្វ​សុនខ​របស់​ប្តី​ប្រពន្ធ​ទាំងពីរ​នេះ​។​

​    ​ទោះយ៉ាងណា តុលាការ​បានសម្រេច​ប្រឆាំង​ការប៉ុនប៉ង​របស់​នាង​ដើម្បី​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ប្តី Depp និង​ឱ្យ​គាត់​រ៉ាប់រង​ថ្លៃ​មេធាវី​របស់​នាង​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់