adverise with khmeread 1

​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់ Man Utd ក្លាយជា​កីឡាករ​វ័យក្មេង​ដំបូង​គេ​ដែល​ស៊ុត​ចូលក្នុង​ថ្ងៃ​បង្ហាញខ្លួន​ឱ្យ​ជម្រើសជាតិ​អង់គ្លេស​

​    ​រឿងនិទាន​ដ៏​អស្ចារ្យ​របស់​កីឡាករ Marcus Rashford បាន​បន្ត​ម្តងទៀត​ខណៈ​ខ្សែប្រយុទ្ធ Manchester United រូបនេះ​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​និង​ដំបូង​គេ​ដែល​ស៊ុត​ចូលក្នុង​ថ្ងៃ​បង្ហាញខ្លួន​ជា​លើកដំបូង​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ១៨ ឆ្នាំ​រូបនេះ ដែល​ទើបតែ​បានចាប់ផ្តើម​បង្ហាញខ្លួន​ជា​លើកដំបូង​ឱ្យ​ក្រុម​បិសាច​ក្រហម​កាលពី​បី​ខែ​មុន បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បន្ទាប់ពី​ការ​វាយ​កាត់​របស់​កីឡាករ Raheem Sterling និង​បាល់​បាន​ចូល​ទី​បន្ទាប់ពី​ការប្រកួត​ចាប់ផ្តើមបាន ១៣៥ វិនាទី​នៅ​ទឹកដី Stadium of Light ក្នុងជំនួប​ជាមួយ​ជម្រើសជាតិ​អូស្ត្រាលី​។​

​    ​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស លោក Roy Hodgson កំពុង​ជ្រើសរើស​ជម្រើស​ចុងក្រោយ​ទាំង ២៣ នាក់​សម្រាប់​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ នាពេលខាងមុខ ហើយ​ជាមួយ​ការបង្ហាញ​ខ្លួន​របស់ Rashford បែបនេះ ច្បាស់​ណាស់​គាត់​ត្រូវតែ​ស្ថិតក្នុង​បញ្ជី​នោះ​៕

 

adverise with khmeread

មតិយោបល់