adverise with khmeread 13282116 981955675252681 1493447887 n

ប៉ូលិស​ស្រុក​ស្អាង​ឃាត់​បុរស​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ កម្លាំង​អន្តរា​គម​ន៏​ប៉ូលិស​ស្រុក​បាន​បង្ក្រាប ករណី រក្សាទុក​គ្រឿងញៀន​ម៉ា​ទឹកកក​ដោយ​ខុសច្បាប់​នៅ​ថ្ងៃទី២៧ ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ចំណុច​ភូមិ​កោះគរ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល។ 

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន ០២​នាក់​គឺ​១-ឈ្មោះ សេន បារាំង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ផ្សារ​កោះធំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​ និង​២-ឈ្មោះ វ៉ន ប៊ុន​សារ៉ាក់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កម្មករ​ផ្សារ​កោះធំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជើង​លង ឃុំ​ចំ​ប៉ី ស្រុក​បាទី ខេត្តតាកែវ​។​

    វត្ថុតាង​ចាប់យក ​៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន ០២​ កញ្ចប់​តូច និង​ម៉ូតូ​ចំនួន ១​ គ្រឿង ម៉ាក​ហុងដា សេ​១០០ ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ ភ​.​ព​១ ៦៥៦៩៧។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ កម្លាំង​អន្តរាគមន៍​ស្រុក បាន​ល្បាត​នៅ​ចំណុចកើតហេតុ​ខាងលើ បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ រួច​ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យបានរ​ក​ឃើញ​គ្រឿងញៀន​ចំនួន ២​កញ្ចប់​តូច  រួច​យើង​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ខាងលើ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់