adverise with khmeread Bonniecover

តួឯក​ស្រី​ហុងកុង​ក្នុង​រឿង "Happy Ghost" ទទួលមរណៈភាព​ដោយ​ការ​គាំងបេះដូង​ភ្លាមៗ​

​    ​អតីត​តារា​សម្តែង​ហុងកុង​នាង Bonnie Law Ming Chu ដែល​ល្បី​ដោយសារ​ការសម្តែង​ក្នុង​ខ្សែភាពយន្ត​កំប្លែង​ដ៏​ពេញនិយម Happy Ghost បានទទួល​មរណៈភាព​ហើយដោយ​ការវាយប្រហារ​ភ្លាមៗ​នៃ​ជំងឺ​គាំងបេះដូង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

​    ​ដំណឹង​របស់​តារា​សម្តែង​វ័យ ៤៧​ឆ្នាំ​រូបនេះ បាន​បង្កឱ្យមាន​ភាព​ភ្ញាក់​ខ្លាំង​ចំពោះ​ប្រិយមិត្ត​អ្នកគាំទ្រ ខណៈដែល​ពួកគេ​គិតថា​នាង​មិនមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះទេ បើទោះបីជា​នាង​បាន​រៀបរាប់ថា​នាង​ត្រូវការ​ជា​ចាំបាច់​ដើម្បី​កាត់បន្ថយ​ទម្ងន់​របស់​នាង​។ ហើយ​នាង​ថែមទាំង​បាន​ចូលរួម​ការប្រគុំ​តន្ត្រី Leon Lai កាលពីពេល​ថ្មីៗ​នេះ​ទៀត​។​

​    ​Law បាន​ឈាន​ជើង​ចូល​ឧស្សាហកម្ម​កម្សាន្ត​នៅ​វ័យ ១៥​ឆ្នាំ ពេលដែល​នាង​បានបង្ហាញ​ខ្លួន​នៅ​ផ្ទាំង​អេក្រង់​ធំ​នៅ​រោងភាពយន្ត​ដំបូង​ក្នុង​ខ្សែភាពយន្ត​កំប្លែង​របស់ Raymond Wong ឆ្នាំ ១៩៨៤ ដែល​ក្លាយទៅជា​រឿង​ល្បី​ខ្លាំង​បំផុត​នៅ​ហុងកុង​និង​អាស៊ី​៕

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់