adverise with khmeread 18dec803 1c0b 4a52 ae87 4a3dc2d64ae6

បុរសម្នាក់ស្លៀកពាក់ឯកសណ្ឋាអាវុធហត្ថជំរិតទារលុយពលរដ្ឋ(មានវីដេអូ)

    ក្រចេះ​ ៖​ បុរសម្នាក់ដែលគេឃើញស្លៀកឯកសណ្ឋាន មន្ត្រីកងរាជអាវុធហត្ថបានបើកឡានកាមរី ២០១០ ពណ៌ទឹកប្រាក់ ស្លាកលេខ 2N -1885 PP ដើរយកលុយពីអ្នកដឹកជន្លុង ម្រេចត្រូវបានគេថតបង្ហោះពេញ Facebook។

    បើតាមប្រភពវីដេអូ គឺបុរសនេះត្រូវបានគេបង្ហើបប្រាប់ថាជាមន្ត្រីកងរាជអាវុធហត្ថស្រុកចិត្របូរី ខេត្តក្រចេះ។

    ជុំវិញករណីនេះគួរតែខាងកងរាជអាវុធហត្ថបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ក្រែងមានអ្នកបន្លំ​។ តែបើជាមន្ត្រីអាវុធហត្ថមែនគួរតែធ្វើការពិន័យតាមច្បាប់​។

    តាមការមើលវីដេអូ មន្ត្រីរូបនេះធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះស្ថាប័នអាវុធហត្ថទៀតផង៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់