adverise with khmeread 1

​លោក Mourinho សន្យា​នាំ​ភាពជោគជ័យ​ជូន Man Utd ឱ្យ​ទាល់តែ​បាន​

​    ​លោក Jose Mourinho បាន​ប្រាប់​ក្រុម Manchester United ឱ្យ​បំភ្លេច​ពេលវេលា​បី​ឆ្នាំ​ដ៏​ឈឺចាប់​និង​ចាប់ផ្តើម​ជឿជាក់​លើ​គាត់​ក្នុង​ការនាំ​ភាពជោគជ័យ​មកកាន់​ទឹកដី Old Trafford វិញ​។​

​    ​ក្រុម​បិសាច​ក្រហម​បានប្រកាស​ជា​ផ្លូវការ​អំពី​ការចាត់តាំង​លោក Mourinho ជា​គ្រូបង្វឹក​កាលពី​ថ្ងៃ​សុក្រ ជាមួយ​កិច្ចព្រមព្រៀង​រយៈពេល​បី​ឆ្នាំ​និង​មានតម្លៃ ៤៥ លាន​ផោន ព្រម​ជាមួយនឹង​ជម្រើស​បន្ត​ជាមួយ​ក្លឹប​ដល់​ឆ្នាំ ២០២០​។​

​    ​គ្រូបង្វឹក​វ័យ ៥៣ ឆ្នាំ​រូបនេះ​បាន​សន្យា​ភ្លាមៗ​ក្នុងការ​លុបចោល​នូវ​ការចងចាំ​មិនល្អ​ទាំងឡាយ​របស់លោក Van Gaal និង​លោក David Moyes ក្រោយ​អ្នក​ទាំង​ពីរបាន​ជួប​ការលំបាក​ដើម្បី​បន្ត​ភាពជោគជ័យ​របស់លោក Sir Alex Ferguson​។​

​    ​គាត់​បាន​និយាយថា "​យើង​អាច​ក្រឡេកមើល​ក្លឹប​របស់​ពួកយើង​ជា​ទស្សនៈ​ពីរ​។ ទស្សនៈ​ទីមួយ​គឺ​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ និង​ទស្សនៈ​មួយទៀត​គឺ​ប្រវត្តិ​របស់​ក្លឹប​។ ខ្ញុំ​សុខចិត្ត​បំភ្លេច​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​។ ខ្ញុំ​សុខចិត្ត​ផ្តោតទៅលើ​ក្លឹប​យក្ស​ដែល​ខ្ញុំ​ដឹកនាំ​នាពេលនេះ ហើយ​ខ្ញុំ​គិតថា ប្រិយមិត្ត​នឹង​រំពឹងទុក​ខ្ញុំ​និយាយថា ខ្ញុំ​ចង់​ឈ្នះ​។ ខ្ញុំ​គិតថា អ្វីដែល​កីឡាករ​ត្រូវការ​ស្តាប់​នោះ​គឺ ខ្ញុំ​ចង់​ឈ្នះ​"​។​

​    ​គាត់​បាន​បន្តថា "​ហើយ​លើសពីនេះ ខ្ញុំ​ត្រូវការ​អ្នកគាំទ្រ​និង​កីឡាករ​ឱ្យ​អារម្មណ៍​មួយ​ថា ខ្ញុំ​គិតថា យើង​ពិតជា​អាច​ឈ្នះ​! ខ្ញុំ​មិនមែន​បានតែ​និយាយ​នោះទេ​។ ខ្ញុំ​ចង់​ផ្តោតលើ​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​យក្ស​មួយ​នេះហើយ​ចង់​ផ្តល់​អ្វីដែល​ខ្ញុំ​មាន​និង​អ្វីដែល​ខ្ញុំ​មិនមាន​។ ប្រាកដ​ណាស់ ខ្ញុំ​នឹង​ផ្តល់​អ្វីៗ​ដើម្បី​ឈានទៅដល់​គោលដៅ​ដែល​យើងទាំងអស់គ្នា​ចង់បាន​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់