adverise with khmeread Adeb4963 d961 4354 a951 17ffbbe41fd8

សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់

    ព្រះសីហនុ ៖ បុរស​អ្នកជិះ​ម៉ូតូ​ម្នា​ក់បាន​រួច​ផុតពី​ជិវិត ដោយសារតែ​អ្នកបើកបរ​រថយន្ត​កុង​តឺន័រមួយគ្រឿង​មាន​ស្មារតី​ល្អជា​ន់​ហ្វ្រាំង​ទាន់ពេល ​និង​កាច់ចង្កូត​មិនឱ្យ​រថយន្ត​កិនទៅលើម៉ូតូ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល​ថ្ងៃ២៧ ខែ​ឧសភា​ ឆ្នាំ២០១៦​នៅមុខ​ស្ថានីយ៍​ប្រេង​សូ​គី​ម៉ិច​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ដំបូង​ឡើយ​មាន​រថយន្ត​មួយគ្រឿង​បាន​បុក​បះ​ជាមួយ​ម៉ូតូ​១​គ្រឿងក្នុង​ទិសដៅ បញ្ច្រាស​គ្នា ក្នុងពេលដែល​រថយន្ត​នោះ​បត់​ឆ្វេង ដែល​បណ្តា​ល្យ​ភាគី​ខាង​ម៉ូតូ​ដួល​លើផ្លូវ​ និង​រងរបួស។​

    ភ្លាមៗ​នោះ​រថយន្ត​កុង​តឺ​ន័រមួយគ្រឿង​ទៀត​បើក​ពីក្រោយ​មកដល់ ដែល​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​ប្រាប់ថា គេ​បា​នស​សើរ​មិន​ដាច់​ពី​មាត់​ដល់​អ្នកបើក​បររថ​យន្ត​កុង​តឺ​ន័រនោះ​ដែលមាន​ស្មារតី​ល្អ​បាន​ជាន់​ហ្វ្រាំង​តាម​បច្ចេកទេស ទប់​រថយន្ត មិនឱ្យ​កិន​លើ​ជនរងគ្រោះ ដែល​កំពុង​ដួល​ដេក​លើផ្លូវ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់