adverise with khmeread F5d3c936 4f82 4904 bdf2 37d033e3a59d

ឃាត់​ស្ត្រី​ម្នាក់​ជាមួយ​ថ្នាំញៀន​២​កញ្ចប់​តូច​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ក្រុងព្រះសីហនុ​បាន​ឃាត់​ស្ត្រី​ម្នាក់​នៅ​ម៉ោង​ប្រមាណ ១​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ​កាន់កាប់ និង​រក្សាទុក គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សុខ ខា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ ទីលំនៅ​ក្រុមទី​៤ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

    ប៉ូលិស​បន្តថា ស្ត្រី​សង្ស័យ មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ ហើយ​វត្ថុ​តា​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស ៣​ថង់​តូច ទូរ​សព្ទ័ ២​គ្រឿង រួច​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់