adverise with khmeread 20160527 nails scmp

អត់​ការងារ​ធ្វើ បុរស​ជនជាតិ​ចិន​ម្នាក់​លេប​ដែកគោល​ប្រវែង ១៥ សង់ទីម៉ែត្រ ៨ គ្រាប់​ធ្លាយ​ក្រពះ​

​    ​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ប្រាប់​មិត្ត​ភ័ក្តិ​របស់គាត់​ថា គាត់​ជា​អ្នក​លេប​ដាវ​ម្នាក់ ប៉ុន្ដែ​ពួកគេ​ចង់បាន​ភ័ស្ដុតាង​។​

​    ​ដូច្នេះហើយ​ដើម្បីឱ្យ​ពួកគេ​ទទួល​ការចាប់អារម្មណ៍ បុរស​ម្នាក់​នោះមក​ពី Xinjiang ប្រទេស​ចិន សម្រេច​លេប​ដែកគោល​ប្រវែង ១៥ សង់ទីម៉ែត្រ​ចំនួន​ប្រាំបី​គ្រាប់​កាលពី​ថ្ងៃទី ១៧ ខែមីនា ឆ្នាំនេះ ហើយក៏​ឈប់​ត្រឹម​ប្រាំបី​គ្រាប់​នេះ​ពីព្រោះ​មិត្ត​ភ័ក្ដិ​របស់គាត់​បាន​សុំ​ឈប់​ត្រឹមហ្នឹង​។​

​    ​វា​គឺជា​រឿង​ល្អ​ដែល​ពួកគេ​បានធ្វើ ពីព្រោះ​កាលពី​ថ្ងៃទី ១៩ ឧសភា ពីរ​ខែ​បន្ទាប់ពី​ការ​លេប​ដែកគោល បុរស​វ័យ ២៨ ឆ្នាំ​រូបនេះ​ក៏ត្រូវ​បាន​យកទៅ​មន្ទី​ពេទ្យ​យ៉ាង​ប្រញាប់ប្រញាល់ បន្ទាប់ពី​មានការ​ឈឺចាប់​នៅ​ខាងក្នុង​ក្រពះ​របស់គាត់​ខ្លាំង​ទ្រាំលែងបាន នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​របស់​ចិន​។​

​    ​រូបថត​កាំរស្មីអ៊ិច​ក្រោយមក​បានបង្ហាញ​ថា​ក្រពះ​របស់​បុរស​ម្នាក់​នោះបាន​ធ្លាយ​ដោយសារ​ដែកគោល ដូច្នេះ​វេជ្ជបណ្ឌិត​ត្រូវធ្វើ​ការវះកាត់​ភ្លាមៗ​ដើម្បី​ដក​ដែកគោល​ទាំងនោះ​ចេញ​ដើម្បី​សង្គ្រោះ​ជីវិត​។​

​    ​យោងតាម​សារព័ត៌មាន South China Morning Post មន្ទីរពេទ្យ​បាន​រាយការណ៍​ថា​ដែកគោល​បាន​ដកចេញ​ដោយ​សុវត្ថិភាព​និង​អ្នកជំងឺ​មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​ហើយ​។​

​    ​យ៉ាងណាមិញ នេះ​ជា​បុរស​ទីមួយ​ដែល​បាន​លេប​វត្ថុ​ដែល​មុត​ចូលក្នុង​ពោះ​។ នៅពេល​គាត់​អាយុ ២០ ឆ្នាំ គាត់​អះអាងថា​បាន​លេប​ម្ជុល​ជាច្រើន ប៉ុន្ដែ​គាត់​អាច​គ្រប់គ្រង​ពួកវា​បាន​៕

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់