adverise with khmeread F2dc9220 db1d 47eb 8eac 38b2c23c490b

ប្រអប់ភ្លើងមួយកន្លែងផ្ទុះចេញជាអណ្តាតភ្លើងផ្អើលឈុល(មានវីដអូ)

    ភ្នំពេញ​ ៖ បន្ទាប់ពីមានភ្លៀងរួចមកប្រអប់ភ្លើងមួយកន្លែងបានផ្ទុះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវរដ្ឋសភាថ្មីខាងកើតស្ថានទូតរុស្ស៊ីស្ថិតក្នុង សង្កាត់ទន្លេរបាសាក់​ ខណ្ឌចំការមន។

    តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា បន្ទាប់ពីភ្លៀងរាំង មានគេធំក្លិនឈ្ងៀមចេញពីបង្កោលភ្លើងខាងលើ បន្តិចក្រោយមកក៏មានផ្សែងហុយ និងមានចេញជាអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរនោះយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់ចំនួន១០បំពងទើបរលត់ទៅវិញ។

    ប្រភពដដែលបានបន្ថែមទៀតថា ក្នុងពេលដែលភ្លើងកំពង់ឆាបឆេះ ខាងរថយន្តពន្លត់អគ្គីភ័យរបស់កោះពេជ្របានចេញមកមួយគ្រឿងដែរតែពេលមកដល់ភ្លើងបានរលត់អស់ ហើយរថយន្តមិនបានបាញ់ទេ។

    ក្រោយពេលកើតហេតុអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានហៅខាងអគ្គីសនីកម្ពុជាមកធ្វើការពិនិត្យ ជូសជុលឡើងវិញ។ ភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង៨យប់ថ្ងៃដដែល៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់