adverise with khmeread 1

​តើ​ប្រវត្តិសាស្ត្រ​រវាង Real និង Atletico នឹង​ច្រំ​ដែល​ដូច​រដូវ​កាល ២០១៣/១៤ ដែរឬទេ​?

    ​ប្រវត្តិសាស្ត្រ​អាច​ច្រំ​ដែល​ដោយ​ខ្លួនឯង​ខណៈ Real Madrid នឹង​ប្រឈមមុខ​ជាមួយ Atletico ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ថ្ងៃនេះ បន្ទាប់ពី​អធិរាជ​សត្រូវ​បាន​បំបាក់​ដោយ​គូសត្រូវ​របស់ខ្លួន​ក្នុង​ក្របខ័ណ្ឌ La Liga ដូច​ក្នុង​រដូវ​កាល ២០១៣/១៤​។​

​    ​បើ​ទោះ​លោក Diego Simeone មាន​គោលបំណង​ផ្លាស់ប្តូរ​អ្វីដែល​បាន​កើតឡើង​កាលពី​បី​ឆ្នាំមុន ដែល​រូបគាត់​បាន​ចាញ់ Real Madrid រឿង​មួយ​ដែល​គាត់​មិនអាច​ប្រកែក​បាន​នោះ​គឺ អធិរាជ​សនឹង​ប្រឈមមុខ Atletico Madrid ស្រដៀង​នឹង​សេណា​រី​យ៉ូ​ក្នុង​រដូវ​កាល ២០១៣/១៤​។​

​    ​ការប្រកួត​ដំបូង​ក្នុង​រដូវ​កាលនោះ Real បាន​ចាញ់ ១-០ នៅ​ទឹកដី Santiago Bernabeu និង​ជើង​ទី​ពីរ​ពួកគេ​បានធ្វើ​បាន​ត្រឹម ២-២​។​

​    ​បើទោះជា​មានរឿង​បែបនេះ​បានកើត​ឡើង ក្រុម​របស់លោក Ancelotti បាន​សងសឹក Atletico ក្នុងការ​ប្រកួត​ដ៏​សំខាន់​គឺ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​។​

​    ​លទ្ធផល​កាលពី​រដូវ​កាលនោះ ហាក់​ចៃដន្យ​នឹង​រដូវ​កាល​នេះ ជាមួយ​ក្រុម​ទាំង​ពីរបាន​ប្រកួត​ស្មើ ១-១ និង​ជើង​ទី​ពីរ Atletico បាន​បំបាក់ Real នៅ​ទឹកដី Bernabeu ដោយ​លទ្ធផល ១-០ ដោយសារ​គ្រាប់​បាល់​ពី​កីឡាករ Antoine Griezmann​។​

​    ​ប្រសិនបើ​រឿង​ទាំងនេះ​នឹង​កើតឡើង​ម្តងទៀត​មែន​នោះ ក្រុម​របស់លោក Zinedine Zidane នឹង​លើក​ពាន CL ក្នុង​ទីក្រុង​មី​ឡង់​នា​រាត្រី​នេះ​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់