adverise with khmeread 11

អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា​ពិភពលោក​អាច​ត្រូវ​វិនាស​ដោយសារ​ផ្កាយដុះកន្ទុយ​ប្រវែង​ជិត ១០០ ម៉ែត្រ​

​អ្នកវិទ្យាសាស្ត្រ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចំនួន​ផ្កាយដុះកន្ទុយ​យក្ស ដែល​អាច​ប៉ះទង្គិច​នឹង​ផែនដី មាន​ចំនួន​ច្រើន​ហួស​ពី​ការគិត​លើក​មុន​ទៅទៀត​។  


​ការស្រាវជ្រាវ​ថ្មី​របស់​អ្នកវិទ្យាសាស្ត្រ​នៅ​អង្គការ​ណា​សាបាន​លើកឡើងថា ក្រៅពី​ផ្តោតលើ​ការគំរាមកំហែង​របស់​អាចម៍ផ្កាយ គេ​ក៏ត្រូវ​សម្លឹងមើល​ឲ្យ​ហួស​ពី​គន្លង​របស់​ភព​ព្រហស្បតិ៍​ដែរ ជាទី​ដែល​ផ្កាយដុះកន្ទុយ​ជាច្រើន​កំពុង​លាក់ខ្លួន​។ មានការ​លើកឡើងថា​ការវាយប្រហារ​របស់​ផ្កាយដុះកន្ទុយ​ប្រហែលជា​បានសម្លាប់​សត្វ​ដាយ​ណូ​ស័​រ​អស់ពី​ផែនដី​កាលពី​រាប់លាន​ឆ្នាំមុន ហើយ​ប្រសិន​ឧប្បទ្ទវ​ហេតុនេះ​កើតឡើង​ម្តងទៀត​វា​ច្បាស់​ជា​វិនាសកម្ម​ដ៏​ធំធេង​មួយ​ចំពោះ​ផែនដី​។ 

ផ្កាយដុះកន្ទុយ​ពុំមាន​គន្លង​ច្បាស់លាស់​របស់​វា​នោះទេ ហើយ​ថ្ងៃ​ណាមួយ​វា​ច្បាស់​ជា​អាចមាន​លទ្ធភាព​ហើយ​មក​បុក​ផែនដី​ជាមិនខាន នេះ​បើតាម​អ្នកវិទ្យាសាស្ត្រ​អង្គការ​ណា​សា​អះអាង​

​ផ្កាយដុះកន្ទុយ​ធំៗ​រាប់រយ ដែល​គេ​ហៅថា "Centaurs" ត្រូវបាន​រកឃើញ​កាលពី​ជាង ២ ទសវត្សរ៍​មុន​។ ផ្កាយដុះកន្ទុយ​ប្រភេទ Centaurs គឺជា​ដុំ​ទឹកកក និង​ធូលី ដែលមាន​គន្លង​វិលវល់​គ្មាន​ទិស​តំបន់ និង​មាន​ប្រភព​ហោះហើរ​ចេញពី​ក្បែរ​ភព​ណិ​ប​ទូ​ន​។ 

​ផ្កាយដុះកន្ទុយ​នីមួយៗ​អាចមាន​ប្រវែង​ប្រហែល ៥០ ទៅ ១០០ ម៉ែត្រ​។ ផ្កាយដុះកន្ទុយ​តែមួយ​មាន​ម៉ាស (Mass)  ធ្ងន់​ជាង​រាល់​អាចម៍ផ្កាយ​ទាំងឡាយ​ដែល​បាន​រកឃើញ​មកទល់​សព្វថ្ងៃនេះ​ទៅទៀត​។ 

​ផ្កាយដុះកន្ទុយ​ទាំងនោះ​នឹង​ហោះហើរ​តាម​គន្លង​របស់​វា​ឆ្លងកាត់​ភព​ព្រហស្បតិ៍ ភព​សៅរ៍ ភព​អ៊ុយ​រ៉ា​នុស និង​ភព​ណិ​ប​ទូ​ន​។ 

​ជួនកាល ផ្កាយដុះកន្ទុយ​មួយ​នឹង​ហើរ​ផ្លាត​ជាមួយនឹង​ទំនាញ​របស់​ភព​យក្សៗ​ទាំងនោះ ដោយ​ធ្វើ​ឲ្យ​វា​បោះពួយ​យ៉ាង​លឿន​សំដៅ​មក​ផែនដី​។ អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា រឿងនេះ​កើតឡើង​រាល់ ៤០.០០០ ទៅ ១០០.០០០ ឆ្នាំ​ម្តង​។ ខណៈ​ផ្កាយដុះកន្ទុយ​ចូលកាន់​តែ​កៀក​នឹង​ព្រះអាទិត្យ ពួកវា​នឹង​ចាប់ផ្តើម​ផ្ទុះ​ទៅជា​ដុំ​កម្ទេចកម្ទី ដែល​នឹង​ប៉ះពាល់​ដល់​ផែនដី​យើង​ចៀស​មិន​រួច​នោះឡើយ​៕  

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់