adverise with khmeread 2ee9e680 961f 447d 8fe6 417f7ea67727

រត់​ម៉ូតូឌុប​សុខៗ បែកគំនិត​ឆក់​ខ្សែក ទ្រមខ្លួន​ហើយ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​រត់​ម៉ូតូឌុប​មិនសូវ​កាក់កប​បាន​បែកគំនិត​ធ្វើជា​ចោរឆក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ទះ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង សំណាងល្អ​ប៉ូលិស​ល្បាត​ទៅ​ទាន់ បើ​មិន​ដូច្នេះ​ទេ​តុលាការ​ប្រជាជន​កាត់ទោស​នៅ​ហ្នឹង​កន្លែង​បាត់ទៅហើយ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧ ​និង​៣០​នាទី​យប់​ថ្ងៃទី២៧ ​ឧសភា​ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​កែង​១៧៤​ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ តាំង តារា ភេទ​ប្រុស​អាយុ ៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក ហុងដា​ឌ្រី​ម​សង់ ១២៥​ពណ៍​ខ្មៅ ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1E-6171។

    តាម​សំដី​សារភាព​របស់​ជនសង្ស័យ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគេ​ចេញពីផ្ទះ​នៅវេលា​ម៉ោង​៦​ល្ងាច ដើម្បី​រត់​ម៉ូតូឌុប​ដូច​សព្វដង ដោយ​ជិះ​ឆ្វែល​ដើររក​ម៉ូយ​មួយ​ជុំ រហូតដល់​ម៉ោង​៧​យប់​អត់​មាន​ម៉ូយ​មួយ​សោះ​។​

    ពេលដែល​រូបគេ​ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិស​ដី​ពី​ត្បូង​ទៅ​ជើង ក៏​ប្រទះឃើញ​ជនរងគ្រោះ​៣​នាក់​ម្តាយ​និង​កូន​ជិះ​ម៉ូតូ​កង់​បី​ស្រប​ទិស​គ្នា។ ដោយ​ឃើញ​ឱកាសល្អ​ទើប​រូបគេ​ជិះ​មក​អែប​ខាងស្តាំ​ដៃ​ម៉ូតូ​កង់​បី ហើយ​ធ្វើ​សកម្មភាព​ឆក់យក​ខ្សែក​ជនរងគ្រោះ បា​នស​ម្រ​ច​។​

    តែ​សំណាងអាក្រក់​ពេលដែល​ជនសង្ស័យ​ឆក់​បាន​ហើយ​បម្រុង​ជិះ​ម៉ូតូ​គេច បែរជា​ទាក់​ដៃចង្កូត​ជាមួយ​កង់​បី​ដួល​នៅ​ហ្នឹង​កន្លែង ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ទ្ឡើ​ង​ទ្រម​ខ្លន។​

    បើតាម​សម្តី​របស់​សមត្ថកិច្ច​បា​ន​ឱ្យដឹង​ផងដែរ​ថា ពេលដែល​កម្លាំង​កំពុង​ជិះ​ល្បាត ក៏​ស្រាប់តែ​ឃើញ​មនុស្ស​ចោមរោម​វាយ​ទៅលើ​បុរស​ម្នាក់ ពេល​ឃើញ​ដូចនេះ​ប៉ូលិស​ក៏បាន​ចូលទៅ​សួរនាំ ទើប​ដឹងថា​ជា​ចោរឆក់។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​មក​ធ្វើការ​សាក់សួរ នៅ​ប៉ុស្តិ៍​និង​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​បន្ត រីឯ​ខ្សែក​បាន​ប្រគល់ជូន​ម្ចាស់​គេ​វិញ៕

adverise with khmeread

មតិយោបល់