adverise with khmeread 40d330d2 eed8 4a1c 9184 131a5d6cf54a

ឃាត់ខ្លួន​អនីតិជន​ម្នាក់ ជាមួយ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៥០​គ្រាប់​

    បន្ទាយមានជ័យ ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​បន្ទាយ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ០១​លើក ស្ថិតនៅ​ចំណុច ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ជា​ក្មេង​បរុស​ជាមួយ​ថ្នាំញៀន​យ៉ាម៉ា​៥០​គ្រាប់​នៅវេលា​ម៉ោង៧​យប់​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ ហើយ​ត្រៀម​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ខេត្ត​បន្ទាយ បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សិត អើ​ក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត​ខេត្ត បន្ទាយមានជ័យ​។ វត្ថុតាង​ចាប់យក​រួមមាន ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៥០ គ្រាប់​។​

    ប​ច្ចុ​ប​បន្ន​ជនសង្ស័យ និង វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់