adverise with khmeread Bangladeshhackersafp

ក្រុមហ៊ុន​សុវត្ថិភាព​អ៊ី​ន​ធឺ​ណេ​ត​និយាយថា Hacker បង់​ក្លា​ដែ​សបាន​វាយប្រហារ​ធនាគារ​អាស៊ី​អាគ្នេយ៍​សឹង​ទាំងអស់​!

​    ​វ៉ាស៊ីនតោន​/​សិង្ហ​បុរី - ពួក Hacker ជាច្រើន​នាក់​ដែល​លួច​ប្រាក់​ចំនួន ៨១ លាន​ដុល្លារ​ពី​ធនាគារកណ្ដាល​ប្រទេស​បង់​ក្លា​ដែ​សត្រូវ​បាន​ផ្សាភ្ជាប់​ទៅនឹងការវាយប្រហារ​ធនាគារ​មួយ​នៅ​ប្រទេស​ហ្វី​លី​ភី​ន បន្ថែម​ពីលើ​ការ​លួច​លុកលុយ​ក្នុង​ឆ្នាំ​២០១៤ លើ​ក្រុមហ៊ុន Sony Picture នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រុមហ៊ុនសុវត្ថិភាព​អ៊ី​ន​ធឺ​ណេ​ត Symantec Corp​។​

​    ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​របស់​អាមេរិក​បាន​ស្ដីបន្ទោស​ប្រទេស​កូរ៉េខាងជើង​ចំពោះ​ការវាយប្រហារ​លើ​ស្ទូ​ឌី​យ៉ូ​ហូលីវូដ​របស់​ក្រុមហ៊ុន Sony​។​

​    ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត Mandiant ដែល​កំពុង​ស៊ើបអង្កេត​ការ​លួច​លុយ​ធនាគារ​បង់​ក្លា​ដែ​ស បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យ​ទ័​រថា ពួក Hacker ថ្មីៗ​នេះ​បាន​ចូល​ទម្លាយ​ក្នុង​បណ្តា​ធនាគារ​នៅ​អាស៊ីអាគ្នេយ៍​ហើយ​។​

​    ​នៅក្នុង​ប្លុក​ផុសចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន Symantec មិនបាន​បញ្ចេញ​ឈ្មោះ​ធនាគារ​ហ្វី​ភី​ន ឬក៏​និយាយថា​តើ​លុយ​ប៉ុន្មាន​ត្រូវបាន​លួចនោះដែរ ប៉ុន្ដែ​បាន​និយាយថា​ការវាយប្រហារ​នេះ​អាច​កើតឡើង​កាលពី​ខែតុលា​ឆ្នាំមុន​។ ក្រុមហ៊ុន​នេះ​មិន​បានឱ្យ​អត្តសញ្ញាណ​ពួក Hacker នោះទេ​។​

​    ​អភិបាលរង​ធនាគារកណ្ដាល​របស់​ប្រទេស​ហ្វី​លី​ភី​ន​លោក Nestor Espenilla បាន​ប្រាប់​រ៉​យ​ទ័​រថា​គ្មាន​ធនាគារ​ក្នុងប្រទេស​បាន​បាត់បង់​ប្រាក់​ទៅឱ្យ Hackerនោះទេ ក៏ប៉ុន្តែ​លោក​មិនបាន​បដិសេធ​ពី​លទ្ធភាព​នៃ​ការវាយប្រហារ​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នោះឡើយ​។​

​    ​លោក​និយាយថា "​យើង​កំពុង​ឆែក​រកមើល​ថា​តើ​មានការ​វាយប្រហារ​មួយ​ស្រដៀង​នេះ​ទៅនឹង​ធនាគារ​ហ្វី​លី​ភី​ន​ឬក៏​អត់​។ ទោះ​យ៉ាណា គ្មាន​របាយការណ៍​អំពី​ការបាត់​ប្រាក់​ទេ​មកទល់​ឥឡូវនេះ​"​។​

​    ​លោក Marshall Heilman អនុប្រធាន​របស់​ក្រុមហ៊ុន Mandiant ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន FireEye របស់​អាមេរិក បាន​និយាយថា គេ​មិនដឹង​ច្បាស់ថា​តើ​មាន​ប្រាក់​បាត់​ក្នុងការ​វាយប្រហារ​ផ្សេងៗ ឬក៏ Hacker ត្រូវបាន​រារាំង​ដោយ​ជោគជ័យ ឬ​យ៉ាងណា​នោះទេ​។​

​    ​លោក Heilman បាន​បដិសេធ​បង្ហាញ​អត្តសញ្ញាណ​ប្រទេស ឬក៏​ស្ថាប័ន​ដែល​ត្រូវបាន​វាយប្រហារ​។ គាត់​និយាយថា​វា​គឺជា​ក្រុម​ដដែល​ដែល​ពាក់ព័ន្ធ​ទៅនឹងចោរលួច​លុយ​ធនាគារ​បង់​ក្លា​ដែ​ស ហើយ​វា​ទើបតែ​បាន​ប្រហារ​ថ្មីៗ​នេះ​ទេ ប៉ុន្ដែ​បាន​បដិសេធ​និយាយ​លម្អិត​លើសពីនេះ​។​

​    ​ធនាគារកណ្ដាល​ផ្សេងទៀត​ក្នុង​អាស៊ី​អ​គ្នេ​យ៍​រួមមាន សឹង្ហ​បុរី ឥណ្ឌូនេស៊ី ប្រ៊ុយណេ ភូមា ឡាវ កម្ពុជា វៀតណាម ថៃ និង​ទី​ម័​រ បាន​បដិសេធ​​អត្ថាធិប្បាយឬថា​មិន​បានដឹង​អំពី​ការ​លួច​លុយ​ពី​សំណាក់​ពួក Hacker ទេ​៕
ប្រភព៖ Asianone

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់