adverise with khmeread 1

​បែកធ្លាយ​! ម្តាយធំ​របស់​គីម​ជុង​អ៊ុន​បើកហាង​បោក​អ៊ុត​នៅ​ទីក្រុង​ញូវយ៉ក​

​    ​ម្តាយធំ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម​ជុង​អ៊ុន ត្រូវបាន​គេ​ប្រទះឃើញ​បើកហាង​បោក​អ៊ុត​មួយ​នៅ​ទីក្រុង​ញូវយ៉ក​។​

​    ​អ្នកស្រី កូ​យ៉ុង​ស៊ុ​គ (Ko Yong-suk) ដែល​ប្អូនស្រី​គាត់​របស់គាត់​ជា​ម្តាយ​របស់​គីម​ជុង​អ៊ុន បានគេច​ទៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ១៩៩៨ ដោយ​ប្រើប្រាស់​ការបង់​ទឹកប្រាក់​ចំនួន ២០ ម៉ឺន​ដុល្លារ​ពី CIA ដើម្បី​ទិញ​ផ្ទះ​ក្នុង​ទីក្រុង​នេះ​។​

​    ​បច្ចុប្បន្ន​អ្នកស្រី​រស់នៅ​ជាមួយ​ប្តី​របស់គាត់​គឺ​លោក Ri និង​កូន​ចំនួន​បីនាក់​នៅផ្ទះ​មួយ ហើយ​គាត់​បានបង្ហាញ​រូបភាព​កាលពី​កុមារភាព​របស់​គីម​ជុង​អ៊ុន​ឱ្យឃើញ​ផងដែរ​។ អ្នកស្រី​បាន​ប្រាប់​កាសែត The Washington Post ថា "​មិត្តភក្តិ​របស់ខ្ញុំ​នៅទីនេះ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ពិតជា​សំណាង​ណាស់ ដែល​ខ្ញុំ​មាន​អ្វីៗ​គ្រប់យ៉ាង​។ កូនៗ​របស់ខ្ញុំ​បាន​ទៅ​រៀន​នៅ​សាលា​ដ៏​អស្ចារ្យ​ហើយ​ពួកគេ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ហើយ​ខ្ញុំ​មាន​ប្តី​ដែល​អាច​ជួសជុល​អ្វីៗ​បាន​ទាំងអស់​។ គ្មានអ្វី​ដែល​យើង​ប្រាថ្នា​លើសពីនេះ​ទេ​"​។​

​    ​អ្នកស្រី កូ​យ៉ុង​ស៊ុ​គ បាន​លាតត្រដាង​ឱ្យដឹងថា ក្មួយប្រុស​របស់គាត់ (​គីម​ជុង​អ៊ុន​) គឺ​ក្មេង​ជាង​អ្វីដែល​គេ​បានដឹង​ទៅទៀត​។ មេដឹកនាំ​ផ្តាច់ការ​របស់​កូរ៉េខាងជើង​រូបនេះ​ត្រូវបាន​ជឿថា មាន​អាយុ ៣៣ ឬក៏ ៣៤ ឆ្នាំ​។ ប៉ុន្តែ​ពិតណាស់​លោក​គីម​ជុង​អ៊ុន​បានកើត​ក្នុង​ឆ្នាំ ១៩៨៤ ដែល​នេះ​មានន័យថា គាត់​ទើបតែ​មាន​អាយុ ២៧ ឆ្នាំ​ប៉ុណ្ណោះ​នៅពេលដែល​គាត់​ទទួល​មរតក​គ្រប់គ្រង​ប្រទេស​ក្នុង​ឆ្នាំ ២០១១​។​

​    ​អ្នកស្រី​ប្រា​កាដ​ពី​អាយុ​របស់លោក​គីម​ជុង​អ៊ុន​ព្រោះ​កូនប្រុស​របស់គាត់​បាន​កើត​ដំណាល​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ ហើយ​ពួកគេ​ទាំងពីរ​ថែមទាំង​បាន​លេង​ជាមួយគ្នា​ទៀតផង​នៅ​គ្រានោះ​។ អ្នកស្រី​បាន​បន្តថា "​គាត់​និង​កូនប្រុស​របស់ខ្ញុំ​ធ្លាប់ជា​មិត្តភក្តិ​ពី​កំណើត​។ ខ្ញុំ​បាន​ផ្លាស់ប្តូរ​កន្ទប​របស់​ពួកគេ​ទៀតផង​"​។​

​    ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នៅតែ​ប្រកាស​ពី​ភាពស្មោះត្រង់​ចំពោះ​ក្មួយ​របស់គាត់​ដោយ​ហៅ​គីម​ជុង​អ៊ុន​ថា "​សេនាប្រមុខ​គីម​ជុង​អ៊ុន​"​។ ប៉ុន្តែ​មិនមាន​ការពន្យល់​ច្បាស់លាស់​អំពី​ការចាកចេញ​របស់​ពួកគេ​ពី​ប្រទេស​កំណើត​ខ្លួន​នៅក្នុង​ឆ្នាំ ១៩៩៨ ដើម្បី​មកកាន់​សហរដ្ឋអាមេរិក​នោះទេ​។ ពួកគេ​បានបង្ហាញ​ខ្លួន​នៅ​ទូត​អាមេរិក​ក្នុង​រដ្ឋធានី Bern របស់​ប្រទេស​ស្វ៊ី​ស ជា​អំឡុង​ពេលដែល​ពួកគេ​ត្រូវបាន​ជឿទុកចិត្ត​ឱ្យមក​មើលថែ​សមាជិកគ្រួសារ​របស់​មេ​ដឹកនាំ​កូរ៉េខាងជើង​ដែល​បាន​កំពុង​សិក្សា​នៅ​ទីនោះ​។​

​    ​បន្ទាប់ពី​ការសួរដេញដោល​អស់រ​យៈ​ពេល​ជាច្រើន​ខែ ពួកគេ​បាន​តាំងទី​លំនៅ​ក្នុង​ទីក្រុង​ញូវយ៉ក ជា​កន្លែង​ដែល​ពួកគេ​ចាប់ផ្តើម​ជីវិត​ថ្មី​ក្រោម​ឈ្មោះ​ថ្មី (​មិនបាន​លាតត្រដាង​ដោយ The Washington Post) ខណៈ​កំពុង​សង់ផ្ទះ​និង​បង្កើត​មុខ​ជំនួញ​ដែល​ទទួលបាន​ការជួយ​ជា​ផ្នែក​ហិរញ្ញវត្ថុ​ពី CIA​។ ពួកគេ​ទទួលបាន​ជោគជ័យ​ក្រាស់ក្រែល​ដែល​អាច​ដើរលេង​នៅ Las Vegas បាន​។​

​    ​លោក Ri បាន​ទទូចថា គាត់​មិនបាន​លាក់បាំង​អាថ៌កំបាំង​អ្វី​នោះទេ​។ គាត់​បាន​ប្រាប់ថា "​ពួកគេ (CIA) គិតថា យើង​ត្រូវតែ​ដឹង​នូវ​អាថ៌កំបាំង​ខ្លះៗ ប៉ុន្តែ​យើង​មិនបាន​ដឹង​អ្វី​សូម្បីតែ​បន្តិច​។ យើង​គ្រាន់តែ​ជា​អ្នក​មើលថែ​ក្មេងៗ​និង​ជួយ​ពួកគេ​​ក្នុងការ​សិក្សា​ប៉ុណ្ណោះ​។ ដូច្នេះ​ពិតណាស់​យើង​បានដឹង​នូវ​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ប៉ុន្តែ​គ្មានអ្វី​ដើម្បី​ការពារ​នោះទេ​។ យើង​មិន​បានដឹង​អំពី​គ្រាប់បែកនុយគ្លេអ៊ែរ​ឬក៏​អាថ៌កំបាំង​យោធា​អ្វី​ឡើយ​"៕

ប្រភព៖ Telegraph

adverise with khmeread

មតិយោបល់