adverise with khmeread 13318424 981973251917590 805241471 n   copy

ឃាត់ខ្លួន​ព្រះសង្ឃ​មួយអង្គ​ពីបទ​រំលោភ​សេពសន្ថវៈ​

    តាកែវ ៖ សង្ឃ​មួយអង្គ​ត្រូវបាន​ចាប់​ផ្សឹក រួច​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី កាលពី​រសៀល​ថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦ បន្ទាប់ពី​ចាប់​នារី​ម្នាក់​រំលោភ​បានសម្រេច​នៅក្នុង​វត្ត​ប្រាង្គ​អណ្តែត ហៅ​វត្ត​រំលេច ស្ថិតនៅ​ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ។
 
    ប៉ូលិស​ស្រុក​សំរោង​បានឱ្យដឹងថា នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច​បានទទួល​បាន​ពា​ក្រ​បណ្តឹង​ពី​ជនរងគ្រោះ​ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូន​រមាស ឃុំ​បឹង​ត្រាញ់​ខាងជើង បាន​ចោទប្រកាន់​ទៅលើ​ព្រះសង្ឃ​ព្រះនាម ខៀវ សុផល ហៅ​ចំរើន អាយុ​៣៧​ឆ្នាំ ដែលមាន​ទី​លំ​ភូមិ​បឹង​ត្រាញ់ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ដែល​បានមក​បួស​នៅ​វត្ត​ប្រាង្គ​អណ្តែត ហៅ​វត្ត​រំលេច ហើយ​សង្ឃ​អង្គ​នោះបាន​ចាប់រំលោភ​សេពសន្ថវៈ​មកលើ​រូប នាង​បានសម្រេច កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅនេះ។ 

    ក្រោយពី​ការស្រាវជ្រាវ​សួរចំលើយ​ជនសង្ស័យ បានទទួល​ស្គាល់​ដូច​ការចោទប្រកាន់​រប​ស់ជន​រងគ្រោះ​ពិតមែន​។ ក្នុងករណីនេះ​ប៉ូលិស​បានស្នើ​សុំ​លោក​ចៅអធិការ​វត្ត​ផ្សឹក​រួច​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់