adverise with khmeread C3b07faa 6351 4877 9c64 5ee6f65014cf %281%29

មុខមាត់​ស្រស់ស្អាត​ចឹ​ង​តើ​ប៉ូលិស​ឃាត់ខ្លួន​រឿង​អ្វី​?

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌​ខណ្ឌដូនពេញ​បាន​សហការ​ជាមួយ​កម្លាំង​កង​អន្តរាគមន៍​ចុះជួយ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ម៉ោង​១២ និង​៣០​នាទី ពីបទ​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ អ៊ីង ផល្លី ភេទ​ស្រី​ អាយុ​២១​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​និង​ទីលំនៅ​មិន​ប្រាកដ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ម្តុំ​រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង​ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប្រតិ​បត​តិ​ការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ម៉ា​ទឹកកក​ចំនួន​០៧​កញ្ចប់​តូច​ កូន​កាបូប​ពណ៌​ផ្កាឈូក​មួយ​សំរាប់​ដាក់​គ្រឿងញៀន​លក់ ​និង​លុយ​ចំនួន​២​ម៉ឺន​២​ពាន់​រៀល​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់