adverise with khmeread 1

Daniel Sturridge ត្រៀមខ្លួន​ចូល​ហ្វឹកហាត់​ឱ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស​វិញ​នា​សប្តាហ៍​ក្រោយ​

​    ​Daniel Sturridge ហាក់​កំពុង​នឹងមាន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ការ​ត្រឡប់​ចូល​ហ្វឹកហាត់​នា​សប្តាហ៍​ក្រោយ និង​បានផ្តល់​ភាព​ស្មុ​គ្រ​ស្មាញ​ដ៏​ធ្ងន់ធ្ងរ​មួយ​ផងដែរ​ទៅលើ​ជម្រើស​របស់ Roy Hodgson នៅក្នុង​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់​ទ្វីបអឺរ៉ុប Euro 2016 នាពេលខាងមុខ​។​

​    ​ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool រូបនេះ​ត្រូវ​ទទួលរង​សម្ពាធ​ជាមួយនឹង​បញ្ហា​របួស​កំភួន​ជើងចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ការកោះហៅ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ហើយ​គាត់​ក៏បាន​អង្គុយ​មើល​ជ័យជម្នះ​របស់​ក្រុម​ដែល​បាន​ផ្តួល​អូស្ត្រាលី​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ផងដែរ​។​

​    ​ប៉ុន្តែ Sturridge ទទូចថា​គាត់​នឹង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលយក​ការហ្វឹកហាត់​នៅ​មុនពេល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​មិត្តភាព​របស់​ក្រុម​នា​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ មុន​ពេលដែល​ពួកគេ​នឹង​ចេញដំណើរ​ទៅកាន់​ប្រទេស​បារាំង​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់