adverise with khmeread 13296315 1163911726992446 130384656 n

ក្មេងស្រី​ភ្នែក​លៀន​គួរឱ្យ​អាណិត​ម្នាក់នេះ​សុបិន​ចង់​ក្លាយជា​វេជ្ជបណ្ឌិត ទោះ​មិនបាន​ចូលរៀន​នឹង​គេ​

    ​ក្មេងស្រី​ឥណ្ឌា​អាយុ ៧ ឆ្នាំ​ម្នា​ក់បាន​កំពុង​ប្រឈម​ការ​ចំអកឡកឡឺយ​ឥត​ធម៌​មេត្តា​ថា​នាង​ជា​មនុស្ស​ភ្នែក "​កង្កែប​" និង "​មនុស្ស​ភព​ផ្កាយ​" ពី​ក្មេង​ដទៃទៀត ដោយសារតែ​នាង​មាន​ជំងឺ​កម្រ​មួយ ដែល​បង្ក​ឱ្យ​ភ្នែក​របស់​នាង​លៀន​។ 

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល សៃ​លី កុមារី (Shaili Kumari) បានកើត​ជំងឺ​ហ្សែ​ន​ដ៏​កម្រ​មួយ​ហៅថា Crouzon ដែល​កើតឡើង​នៅពេល​ឆ្អឹងលលាដ៍ក្បាល​ផុយ​ជា​អចិន្ត្រៃយ៍​។ 

​    ​ការលូតលាស់​ខុស​ប្រក្រតី​នៃ​ឆ្អឹង​នេះ​បាន​នាំឱ្យ​ភ្នែក​របស់​នាង​លៀន​មក​ក្រៅ និង​មាន​បញ្ហា​មើល​ពុំ​សូវ​ឃើញ ដែល​បង្កឡើង​ដោយ​រន្ធ​ភ្នែក​រាក់​ពេក ហើយ​ភ្នែក​មិនអាច​ក្រឡេក​ចំ​ទិស​បាន​ត្រឹមត្រូវ​ទេ​។ 

​    ​ការ​សម្លុត​ពី​ក្មេងៗ​ដទៃ​មានន័យថា សៃ​លី​មិនបាន​ទៅ​រៀន​ទេ​។ ថ្វើ​បើ​ដូច្នេះ នាង​មាន​ក្តី​សុបិន​ចង់​ក្លាយជា​វេជ្ជបណ្ឌិត​នៅ​ថ្ងៃ​ណាមួយ ដូច្នេះ​នាង​អាចជួយ​ក្មេង​ផ្សេងទៀត​ដែលមាន​ជំងឺ​នេះ​។ 

​    ​នាង​បាន​និយាយថា "​ខ្ញុំ​មាន​អារម្មណ៍មិនល្អ​ពេល​ខ្ញុំ​ឆ្លុះកញ្ចក់ និង​ចេះតែ​ងឿងឆ្ងល់​ថា​តើ​ខ្ញុំ​អាចមាន​ភ​ព្វ​វាសនា​មើលទៅ​ដូច​បងប្អូន​ប្រុស​ស្រី​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​តែង​ធ្វើឱ្យ​ខ្លួនឯង​រវល់​តាមរយៈ​ការ​ច្រៀង​រាំ​ដើម្បី​កុំ​គិតដល់​រឿង​ពិបាកចិត្ត​"​។ 

​    ​សៃ​លី​មកពី​ទីក្រុង Patna រដ្ឋ Bihar ភាគ​ខាងកើត​ឥណ្ឌា បាន​កើតមក​ជាមួយនឹង​ភ្នែក​ធំ​ខុស​ប្រក្រតី ប៉ុន្តែ​បញ្ហា​របស់​នាង​ពុំបាន​វិ​វត្ត​ទេ រហូតដល់​នាង​មាន​អាយុ ៣ ខួប​។ ហើយ​នាង​ពោលថា នាង​តែងតែ​ស្រមៃ​ចង់បាន​ភ្នែក​ធម្មតា​ដូច​បងប្អូន​នាង​ដែរ ដើម្បី​កុំឱ្យ​គេឯង​ខ្លា​ចនាង​៕

ប្រភព៖ Dailymail

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់