adverise with khmeread 522b04c7 6db1 4be6 904d c598b6ae0a99

ពី​ក្មេង​ជួបគ្នា​ម្តង ឥឡូវ​វ​ចាស់​ហើយ​ជួបគ្នា​ម្តងទៀតក្នុងកម្ម​វីធី​ទទួល​ពានរង្វាន់ ​(​មាន​វីដេអូ​)

    តួឯក​ប្រុស​-​តួឯក​ស្រី​បរទេស សម្បត្តិ មេ​ថា​នី និង អ្នកស្រី ឌី សា​វ៉េ​ត តារា​សម្តែង​អន្តរជាតិ​មកពី​ប្រទេស​កម្ពុជា អតីត​តួឯក​ស្រី​ខ្មែរ​រឿង «​ពស់​កេងកង »​បាន​ជួបគ្នា​នៅលើ​ទឹកដី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២៧ ​ឧសភា ​ឆ្នាំ​២០១៦ ដើម្បី​ចូលរួម​ក្នុងកម្ម​វីធីទទួល​ពានរង្វាន់​ក្នុងកម្ម​វីធី Nine Entertainment Award 2016។​

       តារា​សម្ដែង​ជើងចាស់​របស់​ប្រទេស​ថៃ​គឺ​លោក ស​ម្ប​តិ្ត មេ​ថា​នី និង​អ្នកស្រី​ឌី សា​វ៉េ​ត ដែល​ពួកគាត់​ទាំងពីរ​ធ្លាប់​សម្ដែង​រឿង​រួមគ្នា​ក្នុង​ទស្សវត្ស​ទី ៧០​គឺ​រឿង​«​ជិវិត​ផ្សងព្រេង​»​ទើប​ធ្វើឱ្យ​ទស្សនិកជន​ថៃ​ស្គាល់​អ្នកស្រី​តាមរយៈ​រឿងនេះ​ក៏ដូចជា​រឿង​«​ពស់​កេងកង​»​ផងដែរ​។​

    លោក ស​ម្ប​តិ្ត មេ​ថា​នី បាន​និយាយ​ពី​អារម្មណ៍​រយៈពេល​ប្រហែល៥​នាទី​រួមជាមួយ​អ្នកស្រី​ឌី សា​វ៉េ​ត ថា​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ជួប​ដៃគូ​ចាស់​របស់គាត់​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​។ ថ្វីត្បិតតែ​ពួកគាត់​មាន​វ័យ​ចំណាស់​ទៅហើយ​ក្ដី​តែ​សាច់រឿង​របស់​ពួកគាត់​នៅតែ​ដក់​ជាប់​ក្នុង​អារម្មណ៍​ទស្សនិកជន​ជានិច្ច​។​

    ចំណែក​អ្នកស្រី ឌី សា​វ៉េ​ត ក៏បាន​និយាយ​ជា​ភាសា​ថៃ​នៅ​វីដេអូដែលមានរយៈពេល ៣៩នាទី និង​៥៩វិនាទី អ្នកស្រី និងដៃគូសម្តែងចាស់បានធ្វើការអធិប្បាយនៅចន្លោះ នាទី​៣២​និង​២៥​វិនាទី​ថា អ្នកស្រី​ក៏មាន​អារម្មណ៍​សប្បាយចិត្ត​ដូច​លោក ស​ម្ប​តិ្ត មេ​ថា​នី​ដែរ គឺ​គាត់​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​មែនទែន​មិន​នឹកស្មានថា​គាត់​អាច​ជួបគ្នា​បាន​បែបនេះ​ទេ​ព្រោះ​លោក ស​ម្បិ​ត្ត មេ​ថា​នី គាត់​មាន​វ័យ​ចំណាស់​ដើរ​ខ្លួនឯង​សឹងតែ​មិន​រួច​ផង​ទាល់​តែមាន​អ្នក​ចាំ​ទប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់